ព័ត៌មានជាតិ

លោកស្រីយក់ សម្បត្តិបញ្ជាក់ថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ស​​ម្រាប់ស្រោចនៅ​តំ​បន់ក្រហមភ្នំពេញ​និងកណ្តាល

លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលផ្តល់កិច្ចសម្ភាស​ដល់អ្នកសារព័ត៌មាន​ នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញនៅក្នុងឱកាស​ទទួលវ៉ាក់សាំង​ Sinovac​ ចំនួន៥០ម៉ឺនដូស​ នៅព្រឹកថ្ងៃអង្គារនេះថ្លែងថា​ចំពោះមុខ​ប្រទេស​កម្ពុជា​មានវ៉ាក់សាំង​គ្រប់គ្រាន់​ក្នុងការផ្តល់​ជូនប្រជាពលរដ្ឋ​នៅតំបន់ក្រហមនៃរាជធានីភ្នំពេញនិងខេត្តកណ្តាលហើយវ៉ាក់សាំងនឹងបន្តមកដល់កម្ពុជា​ជាបន្តបន្ទាប់នៅថ្ងៃទី១៦​និងថ្ងៃទី២៣​ខែឧសភាខាងមុខ​។លោកស្រីយក់សម្បត្តិបញ្ជាក់របស់ក្រុមហ៊ុនSinovac​ ក៏ដូចជាការសម្របសម្រួលរបស់ស្ថានទូតចិនប្រចាំកម្ពុជានោះគឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងនឹងមកដល់ចំនួន១លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះកម្ពុជានឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីស្រោចទៅលើតំបន់ក្រហមតំបន់ដែលមានហានិភ័យខ្ពស់ ជាពិសេសរាជធានីភ្នំពេញនិងខេត្តកណ្ដាល។លោកស្រីឱ្យដឹងដែរថាក្រោមការសម្រេចបន្ទាន់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកាលពីម្សិលមិញយើងកំពុងធ្វើការបញ្ជាទិញវ៉ាក់សាំងទៅក្រុមហ៊ុន Sinovac​ បន្ថែមចំនួន៥លានដូសទៀត។ដូច្នេះជាសរុបទៅផែនការលទ្ធកម្មរបស់យើងគឺឡើងទៅដល់២៦លានដូសសម្រាប់ចាក់ជូនប្រជាជន១៣លាននាក់។វ៉ាក់សាំងSinovac៥០ម៉ឺនដូសដែលដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ហើយដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ក្នុងនោះរួមមាន ទិញលើកទី១ ចំនួន១លាន៥សែនដូសដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ និងទិញលើកទី២ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១។ បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លាន៥សែនដូសរួចមកហើយ ដែលក្នុងនោះរួមមាន វ៉ាក់សាំងSinopharmជំនួយរបស់រដ្ឋាភិបាលចិន ១លាន៧សែនដូស វ៉ាក់សាំងSinovac​ដែលជាការបញ្ជាទិញពីប្រទេសចិន២លាន៥សែនដូស(បូកជាមួយនឹងវ៉ាក់សាំងSinovac​មកដល់ថ្ងៃនេះ)និងវ៉ាក់សាំងAstraZeneca៣២៤០០០ដូសជាជំនួយរបស់Covacតាមរយៈអង្គការសុខភាពពិភពលោកផងដែរ។យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនមន្រ្តីរាជការប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសបានចំនួន១លាន៨សែននាក់ហើយ៕

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី សុខ ស្រីនាង

  នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ១៥តោន ស្មើនឹង៦០០ការ៉ុង ពី លោកស្រី សុខ ស្រីនាង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី សុខ ស្រីនាង ដែលមានចិត្តសប្បុរសឧបត្ថម្ភ អង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីរការរាលដាលនូវជំងឺកូវីដ-១៩៕

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១១ គ្រួសារ នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១ គ្រួសារ នៅស្រុកមុខកំពូល ក្នុងនោះគ្រួសាររលំផ្ទះទាំងស្រុងចំនួន ៣ គ្រួសារ របើកដំបូលធ្ងន់ធ្ងរចំនួន ៦ គ្រួសារ និងរបើកដំបូលដោយអន្លើចំនួន ២ គ្រួសារ ត្រូវបានឯឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ របស់សាខា ប្រគល់ជូនកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅស្រុកស្នួល

ព្រឹកថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាក់ស្តែងបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនាពេលនេះ។ អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ អាវយឺត៤ និងថវិកា៥០.០០០រៀល៕  

ព័ត៌មានជាតិ

ឯក​ឧត្តមប្រធានក្រុមការងារ​បាននាំយកអង្ករចំនួន​១០តោនមី១៥០កេសត្រីខ១៥០កេសនិងថវិកាចំនួន​១០​០០០ ០០០រៀលម​កប្រគល់ជូន​លោកអ​ភិបាលស្រុក​តំបែរ

ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម វេង សាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម នុត ច័ន្ទសុខា ឯកឧត្តម ចាយ បូរិន ដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែររួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន ១០តោន មី ១៥០កេសត្រីខ ១៥០កេសនិងថវិកាចំនួន ១០ ០០០ ០០០រៀលមកប្រគល់ជូនលោក អភិបាលនៃគណៈអភិបាលស្រុកតំបែរ។ ទទួលបានអំណោយដ៏ថ្លៃថ្លានេះ លោកសុខ សារិទ្ធ អភិបាលនៃគណអភិបាលស្រុក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកតំបែរទាំងអស់ចំពោះកាយវិការ ដ៏ប្រពៃ គិតគូយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាពជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្រមពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបន្ត។ លោកថានឹងនាំយកអំណោយនេះទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទាំង ៨កន្លែងនៅទូទាំងស្រុក សរុបចំនួន ១០៧ ក្នុងនោះមានស្រ្តី ៤៣នាក់ ឲ្យបានទាន់ពេល។ ក្នុងនាមអាជ្ញាធរស្រុក និងជាពិសេសបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក […]

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញបន្តផ្អាកដំណើរការ​ជាបណ្ដោះ​អាសន្នផ្សាររដ្ឋនិងផ្សារមិ​នរៀបរ​យទាំងអស់

នៅយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ព័ត៌មានជាតិ

រូបភាព​ដែលមើល​ទៅធ្វើអោយអារម្មណ៍រំភើ​បផងក្តុកក្តួល​ផង

លោកហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកបានបង្ហោះនូវរូបភាពគួរឲ្យក្តុកក្តួល អាណិតពន់ពេកទៅលើកុមារតូចដែលមានជំងឺកូវីដ-១៩។ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ។លោកបានថ្លែងយ៉ាងដូច្នេះថារូបភាពដែលមើលទៅធ្វើអោយអារម្មណ៍រំភើបផង ក្តុកក្តួលផង។ លោកបន្តថាជំងឺកូវីដ-១៩មិនយោគយល់ដល់ក្មេងឬចាស់ទេវាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ទោះជាយ៉ាងណាក៏សូមអបអរសាទរដល់ក្មួយទាំងពីរដែលបានជាសះស្បើយនិងសូមអរគុណដល់ក្រុមគ្រូពេទ្យនិងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕សហការី

ព័ត៌មានជាតិ

ឯ​ក​ឧត្តមវេង​សាខុននិងលោ​កជំទាវនាំ​យកអង្ករចំនួន៥០តោន​មី២​០០០កេស​ត្រីខ២​០០០យួរនិងម៉ាស៥០ ០០០ម៉ាសយក​ទៅដោះស្រាយជី​វ​ភា​ពជូនប្រជា​ព​លរដ្ឋប្រឈម​​បញ្ហាជំងឺឆ្លងកូវីដ-​១៩

នាព្រឹកថ្ងៃពុធ៩រោចខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ឯកឧត្តមវេងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមនិងលោកជំទាវម៉ក់ស៊ីថារួមជាមួយឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាមនិងឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកកំពង់សៀមបាននាំយកអង្ករចំនួន៥០តោនមី២០០០កេសត្រីខ២០០០យួរ និងម៉ាស៥០ ០០០ម៉ាស មកប្រគល់ជូនឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩។ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។មានមតិនាឱកាសនេះឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មានក្តីរំភើបកក់ក្តៅនិងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តមនិងសហការីទាំងអស់។មានមតិក្នុងពិធីប្រគល់ទទួលនេះឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀមនិងស្រុកជើងព្រៃលោកបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិយើងកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “ជួយគ្នាក្នុងគ្រាកំបាក”។ ក្នុងឱកាសនេះ ផងដែរ ឯកឧត្តមបានស្នើសុំឲ្យឯកឧត្តមអភិបាលនៃគណអភិបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សាការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋនិងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនិងត្រូវអនុវត្ត៣ការពារនិង៣កុំដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។ក្នុងឱកាសនេះឯកឧត្តមក៏បានជួយឧបត្តម្ភថវិកាដល់កាកបាតក្រហមខេត្ត ចំនួន ២០ ០០០ ០០០រៀលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់៕

ព័ត៌មានជាតិ

ព្រះសង្ឃជីកដីដាក់លូឃើញគ្រាប់កាំភ្លើងចំនួន៤.៥០០គ្រាប់នៅវត្តគាស់ក្រឡ

បាត់ដំបង៖គ្រាប់កាំភ្លើងចំនួន១៨កេះមានចំនួន៤.៥០០គ្រាប់ដែលសំណល់សង្គ្រាមត្រូវព្រះសង្ឃគង់នៅវត្តបុរាណនិវេសន៍ហៅវត្តគាស់ក្រឡបានជីកដីដាក់លូក៏ប្រទះឃើញស្ថិតក្នុងភូមិឃុំគាស់ក្រឡស្រុកគាស់ក្រឡខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ប្រជាពលរដ្ឋបានឱ្យដឹងថា៖ព្រះសង្ឃគង់ក្នុងវត្តខាងលើបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទPKF ចំនួន១៨កេះមានចំនួន ៤.៥០០គ្រាប់ ផលិតនៅប្រទេសឣាមេរិក។ ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យឃើញគ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល៩០ភាគរយ។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍និងប្រគល់ជូនឣង្គភាពស៊ីម៉ាក់ដើម្បីចាត់ចែងបន្ត៕

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញស្បៀងជាច្រើនមុខរួមនឹងម៉ាស ទាំងយប់ ដើម្បីយកទៅចែកជូនអ្នកខ្វះខាត!

ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះរួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស់ សម្រាប់ ៣០៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករមួយការ៉ុង=៥០Kg មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅចែកជូនបន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។ ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមលោកជា មេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈចែករំលែក។ ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ […]