ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះមួយចំនួនក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ ដោយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ខណៈដែលកិច្ចប្រជុំនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»៕
ព័ត៌មានអន្តរជាតិ
បារាំងប្រគល់យន្តហោះប្រយុទ្ធ៥គ្រឿងដំបូងឱ្យទៅឥណ្ឌា
អន្តរជាតិ៖យន្តហោះប្រយុទ្ធទំនើបរបស់បារាំងម៉ាកRafaleចំនួន៥គ្រឿងដំបូង ដែលឥណ្ឌាទិញក្នុងតម្លៃរាប់ពាន់លានដុល្លារត្រូវបានបារាំងបញ្ជូនទៅឱ្យឥណ្ឌាកាលពីថ្ងៃចន្ទទី២៧កក្កដាឆ្នាំ២០២០សម្រាប់ការប្រើប្រាស់ជាបន្ទាន់ចំពេលមានភាពតានតឹងព្រំដែនជាមួយចិន។ កិច្ចព្រមព្រៀងដែលមានតំលៃ៩,៤ពាន់លានដុល្លារ ត្រូវបានញាំញីដោយការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ។តែនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី បានច្រានចោលការចោទប្រកាន់នេះ។ យន្តហោះដែលផលិតឡើងដោយក្រុមហ៊ុនDassault Aviationត្រូវបើកដោយអាកាសយានិកមកពីកងកម្លាំងអាកាសឥណ្ឌា ។ពួកវាបានចេញដំណើរពីក្រុងមេរីញ៉ាច់នៅបារាំងខាងត្បូងហើយត្រឹមថ្ងៃពុធទី២៩កក្កដា ពួកវាអាចនឹងទៅដល់មូលដ្ឋានទ័ពអាកាស Ambala នៅឥណ្ឌាខាងជើង ចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីព្រំដែនចិនឬប៉ាគីស្ថាន។ ពួកវានឹងចាក់សាំងបន្ថែមនៅកណ្តាលអាកាស៤ដងក្នុងពេលហោះនិងក៏ត្រូវឈប់នៅក្រុង អាល់ ដាហ្វ្រា ក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត កន្លែងដែលបារាំងមានតាំងមូលដ្ឋានទ័ពអាកាសមួយ។ ពួកវានឹងត្រូវអមដំណើរដោយយន្តហោះចាក់សាំងA330 Phenix MRTT ពីរគ្រឿងទៅពីកងទ័ពអាកាសបារាំង ដោយយន្តហោះមួយៗមានដឹកឧបករណ៍ជំនួយដង្ហើម៧០គ្រឿង ឧបករណ៍ធ្វើតេស្តិ៍រកវីរុសចំនួន១សែនសម្រាប់ ព្រមទាំងអ្នកជំនាញការសុខភាព១០ក្រុមដើម្បីគាំទ្រឥណ្ឌានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ឥណ្ឌាបានបញ្ជាទិញយន្តហោះប្រភេទនេះចំនួន៣៦គ្រឿងកាលពីឆ្នាំ២០១៦ ហើយការប្រគល់វាឱ្យឥណ្ឌានឹងត្រូវបញ្ចប់នៅឆ្នាំ២០២២។យន្តហោះទំនើបនេះ ត្រូវរដ្ឋាភិបាលក្រុងញូវដេល្លីរង់ចាំទទួលយ៉ាងអន្ទះសារ ដោយសារតែចង់ធ្វើឱ្យប្រសើរកងកម្លាំងយន្តហោះចាស់ៗរបស់ខ្លួន ចំពេលមានភាពតានតឹងព្រំដែនជាមួយចិននិងប៉ាគីស្ថាន៕
អូស្ត្រាលីនឹងបិទព្រំដែនរដ្ឋវិកតូរៀ-ញូវសៅវែល ខណៈដែលករណីឆ្លងវីរុសកូវីដ១៩ហក់ឡើងវិញ
អូស្ត្រាលី ៖ ព្រំដែនរវាងរដ្ឋចំនួនពីរដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសអូស្រ្តាលីគឺរដ្ឋវិកតូរៀ (Victoria) និងរដ្ឋញូវសៅវែល (South Wales) នឹងត្រូវបិទបន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងមែលប៊ឺន (Melbourne)។ ករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងនេះរបស់រដ្ឋវិកតូរៀ (Victoria) បានកើតឡើងរាប់រយករណីក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះដោយមានចំនួនជាង៩៥%នៃករណីឆ្លងថ្មីក្នុងប្រទេសអូស្រ្តាលី។ រហូតមកដល់ពេលនេះ រដ្ឋទាំងពីរបានបន្តបើកព្រំដែន បើទោះបីជារដ្ឋផ្សេងៗទៀតបានបិទព្រំដែនស់ហើយក៏ដោយ។ អភិបាលរដ្ឋវិកតូរៀ (Victoria) បាននិយាយថា «ព្រំដែនរវាងរដ្ឋវិកតូរៀ (Victoria) និងរដ្ឋញូវសៅវែល (South Wales) នឹងចាប់ផ្ដើមបិទពីថ្ងៃពុធទៅ។» អភិបាលរដ្ឋវិកតូរៀ (Victoria) បានបញ្ជាក់ថា «ការបិទនេះធ្វេីឡេីងបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី និងអភិបាលរដ្ឋញូវសៅវែល (South Wales) ដែលពួកគេទាំងពីរនាក់កាលពីមុនបាននិយាយថាការបិទព្រំដែនគឺមិនចាំបាច់ទេ»។ ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងទីក្រុងមែលប៊ឺន (Melbourne) បានគំរាមកំហែងដល់ភាពជោគជ័យរបស់អូស្រ្តាលីដែលបានទប់ស្កាត់មិនឲ្យវីរុសនេះឆ្លងរីករាលដាលខ្លាំងរហូតមក។ ចាប់តាំងពីខែមករាមក អូស្ត្រាលីមានអ្នកស្លាប់ចំនួន១០៥នាក់ដោយសារវីរុសកូវីដ១៩ ក្នុងចំណោមអ្នកឆ្លងប្រហែល៨,៥០០នាក់៕
ផ្ទុះឆេះរោងចក្រផលិតគ្រឿងកាំជ្រួចផាវនៅតួកគីបណ្តាលឱ្យស្លាប់៤នាក់និងរងរបួស៩៧នាក់
អន្តរេជាតិ៖ក្រុមមន្ត្រីបាននិយាយថា៖ការផ្ទុះរោងចក្រផលិតកាំជ្រួចផាវមួយនៅប្រទេសតួកគីបានសម្លាប់មនុស្ស៤នាក់និង៩៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រទី៣កក្កដាឆ្នាំ២០២០។ក្នុនោះក៏មានមនុស្ស ៣ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកហ្វារេតទីន កូកា បានរាយការណ៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា មានកម្មករ១៨៦នាក់នៅរោងចក្រនោះ នៅកៅទីក្រុងHendek ក្នុងខេត្តសាកាយ៉ា នៅពេលហេតុការណ៍នេះ បានកើតឡើង។លោកបាននិយាយថា ការផ្ទុះនេះបានសម្លាប់កម្មករ៤នាក់ ខណៈដែលមនុស្ស៩៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ប៉ុន្តែរហូតមកដល់ពេលនេះមនុស្សជិត៤០នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ។ឧទ្ធម្ភាគចក្រ២គ្រឿងនិងយន្ដហោះមួយគ្រឿងត្រូវបានបញ្ជូនទៅតំបន់នោះដើម្បីជួយក្រុមអ្នកពន្លត់អគ្គិភ័យ ហើយអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបាន បន្ទាប់ពីចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់វា។មូលហេតុនៃការផ្ទុះនៅរោងចក្រដែលនៅឆ្ងាយពីតំបន់លំនៅស្ថាននោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
អារ៉ាប៊ីសាអូឌីតរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន៣,០៤៥នាក់ថែមទៀត សរុបកើនដល់១០១,៩១៤ករណី
រីយ៉ាដ ៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់១០១,៩១៤ករណីហើយ ក្រោយពីរកឃើញអ្នកឆ្លងជំងឺនេះ ៣,០៤៥នាក់ថ្មីទៀតតែក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ។ បើតាមអាជ្ញាធរសុខាភិបាលប្រទេសមហាសេដ្ឋីប្រេងមួយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងរហូតដល់ ៧១២នាក់ផងដែរ បន្ទាប់ពីករណីស្លាប់ ៣៦នាក់ទៀត ទើបត្រូវបានប្រកាសនៅក្នុងរយៈពេលដូចគ្នា។ បន្ថែមពីនេះ អ្នកជំងឺ ១,០២៦នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ពីជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់ ៧២,៨១២នាក់។ អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ២៨,៣៨៥នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះ ១,៥៦៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 នេះ អារ៉ាប៊ីសាអូឌីតក៏បានសម្រេចចិត្តបញ្ចេញនូវទឹកប្រាក់សរុបជាង ២១ពាន់លានដុល្លារផងដែរ៕
អាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានមុនពេលកំណត់
អាមេរិក ៖ មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធថា អាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានមុនកាលកំណត់ ខណៈដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតនូវការអំពាវនាវឲ្យមន្ទីរបញ្ចកោណនាំកងទ័ពត្រឡប់មកផ្ទះវិញ។ ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលដែលមានសំណួរទាក់ទងនឹងដំណាក់កាលបន្ទាប់នៃសង្គ្រាមដ៏យូរអង្វែងរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានបទឈប់បាញ់គ្នាជាប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃដែលនាំឲ្យមានការបញ្ចប់ការស្លាប់ និងរងរបួសលើជនស៊ីវិល។ បទឈប់បាញ់គ្នាដែលពួកតាលីបង់បានអំពាវនាវដើម្បីប្រារព្ធពិធីបុណ្យមូស្លីម Eid al-Fitr បានបញ្ចប់នៅយប់ថ្ងៃអង្គារដែលធ្វើឲ្យប្រទេសអាហ្វហ្គានីមានការព្រួយបារម្ភអំពីថាតើវានឹងត្រូវបន្ត ឬពេលណាសង្គ្រាមអាចនឹងផ្ទុះឡើងសាជាថ្មី ។ប៉ូលីសបាននិយាយថា កម្រិតអំពើហឹង្សានៅតែមានកម្រិតទាប បន្ទាប់ពីការបញ្ចប់បទឈប់បាញ់គ្នា ប៉ុន្តែកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ១៨នាក់។ ក្រោមកិច្ចព្រមព្រៀងមួយដែលអាមេរិកបានចុះហត្ថលេខាជាមួយតាលីបង់កាលពីខែកុម្ភៈមន្ទីរបញ្ចកោណគឺត្រូវធ្វើឲ្យកម្រិតកងទ័ពថយចុះពីប្រហែល ១២ ពាន់នាក់ទៅ ៨,៦០០ នាក់នៅពាក់កណ្តាលខែកក្កដាមុនពេលដកកងកម្លាំងទាំងអស់នៅត្រឹមខែឧសភា ឆ្នាំ ២០២១។ ប៉ុន្តែមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ចំនួនកងទ័ពមានប្រមាណ ៨,៥០០ នាក់រួចទៅហើយ ខណៈដែលមេបញ្ជាការបានពន្លឿនការដកចេញ បន្ទាប់ពីមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា។ មន្ត្រីរូបនោះបានប្រាប់ AFP ថា “ការដកចេញនេះត្រូវបានពន្លឿនដោយសារតែការប្រុងប្រយ័ត្ននៃជំងឺ COVID-19”។ លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា កម្រិតកងកម្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម៧ពាន់នាក់។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល ១៩ ឆ្នាំវាដល់ពេលហើយដែលពួកគេត្រូវប្រើកម្លាំងប៉ូលីសការពារប្រទេសរបស់ខ្លួន” ៕
Trump មិនចង់និយាយជាមួយលោក Xi Jinping នៅពេលនេះទេ
អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញសញ្ញាកាន់តែយ៉ាប់យ៉ឺនថែមទៀតនៃទំនាក់ទំនងរបស់លោកជាមួយប្រទេសចិនទាក់ទងនឹងវីរុសឆ្លងកូវិដ១៩ ដោយលោកបាននិយាយថាលោកមិនមានចំណាប់អារម្មណ៍ក្នុងការនិយាយទៅកាន់ប្រធានាធិបតីចិនលោក Xi Jinping នៅពេលនេះទេ ហើយលោកបន្តទៀតថាលោកអាចនឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ លើពិភពលោកនេះទៀតផង។ នេះបើយោងតាមប្រភពពី CNA។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox Business កាលពីថ្ងៃព្រហស្បតិ៍លោក Trump បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការបរាជ័យរបស់ចិនក្នុងការគ្រប់គ្រងជំងឺ COVID-19 ដែលការរាជ័យនេះ វាបានបំផ្លាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែកមរាកន្លងទៅនេះ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលលោកធ្លាប់បានកោតសរសើរថា ជាសមិទ្ធផលដ៏ធំអស្ចារ្យមួយ។ លោក Trump បាននិយាយថា“ ចិនមិនគួរបណ្តោយឲ្យរឿងនេះកើតឡើងឡើយ… ខ្ញុំបានចុះកិច្ចព្រមព្រៀងពណិជ្ជកម្មមួយដ៏អស្ចារ្យ តែឥឡូវនេះខ្ញុំមានអារម្មណ៍មិនដូចមុនទេ។ ពេលចុះហត្ថលេខារួចរាល់ ស្រាប់តែជំងឺឆ្លងនេះវាកើតឡើង វាពិតជាបានធ្វើឲ្យខ្ញុំ មានអារម្មណ៍មិនដូចមុនឡើយ។ ពេលនិយាយដល់ឈ្មោះលោក Xi Jinping ប្រធានាធិបតីអាមេរិករូបនេះបាននិយាយម្តងហើយម្តងទៀតថាលោកមានទំនាក់ទំនងល្អជាមួយគ្នា។ប៉ុន្តែនៅក្នុងបទសម្ភាសន៍នេះលោក Trump បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំមិនចង់និយាយទៅកាន់ លោក Xi Jinping នោះទេ»។ លោក Trump ត្រូវបានគេសួរនាំ […]
Trump ៖ វិបត្តិកូវិដ១៩ គឺអាក្រក់ជាងការវាយប្រហាររបស់ជប៉ុននៅ Pearl Harbor
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (៦ ឧសភា) ថាជំងឺរាតត្បាតកូវិដ១៩ សម្រាប់សហរដ្ឋអាមេរិកគឺអាក្រក់ជាង Pearl Harbor និង មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។ ហើយលោក Trump បានរិះគន់ជាថ្មីចំពោះប្រទេសចិនដោយនិយាយថាការផ្ទុះឡើងគួរតែត្រូវបានបញ្ឈប់នៅទីនោះ។ នេះបើយោងតាមប្រភពពី CNA ។ លោក Trump បាននិយាយថា ការផ្ទុះឡើងពីជំងឺរាតត្បាតសលកនេះបានធ្វើឱ្យសហរដ្ឋអាមេរិកពិបាកជាងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ដែលជាការទម្លាក់គ្រាប់បែករបស់ជប៉ុននៅតំបន់ Pearl Harbor និងមហាភេរវកម្មដោយពួកល់កៃដាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា «នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ។ វាអាក្រក់ជាងបញ្ហា Pearl Harbor និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ជប៉ុនទៅលើមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ Pearl Harbor កាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ១៩៤១ នៅកោះហាវ៉ៃបានទាក់ទាញសហរដ្ឋអាមេរិកចូលក្នុងសង្គ្រាមលោកលើកទី ២ ។ មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា១១បានសម្លាប់មនុស្សប្រមាណ៣០០០ នាក់ដែលបង្កឱ្យមានសង្គ្រាមនៅអាមេរិកនិងប្រតិបត្តិការប្រឆាំងភេរវកម្មនៅអ៊ីរ៉ាក់អាហ្វហ្គានីស្ថាននិងប្រទេសដទៃទៀត។ […]
ចិនរកឃើញករណីនាំចូល COVID-19 ចំនួន២នាក់បន្ថែមទៀត
ចិន ៖ ទិន្នន័យពីអាជ្ញាធរសុខភាពជាតិចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុសកូវិដ១៩ថ្មីចំនួន ២ ករណីបន្ថែមទៀតសម្រាប់ថ្ងៃម្សិលមិញ ដែលជាករណីនាំចូលពីក្រៅ និងមិនមានមនុស្សស្លាប់ថ្មទេ។ នេះបើយោងតាមប្រភពពី CNA។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាករណីទាំង២ត្រូវបានរាយការណ៍ថា ០១ករណីនៅទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀតចេញពីខេត្តក្វាងទុង (Guangdong)។ សរុបចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៨០ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៤៣៤នាក់បានជាសះស្បើយឡើងវិញ ខណៈ ២៤៦នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរសុខាភិបាលជាតិបាននិយាយថា សរុបជារួមចំនួនករណីឆ្លងកូវិដ១៩ នៅទូទាំងប្រទេសចិន បានកើនឡើងដល់៨២.៨៨៥ នាក់ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺ ៤.៦៣៣ នាក់ដដែល៕
ចក្រភពអង់គ្លេស ៖ ក្នុងមួយថ្ងៃមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន៨៤៧នាក់
ឡុងដ៍ ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងចក្រភពអង់គ្លេសបានកើនដល់១៤,៥៧៦នាក់ហើយ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកជំងឺចំនួន៨៤៧នាក់បន្ថែមទៀតទើបតែបានស្លាប់នៅតាមមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំណែក តួលេខអ្នកឆ្លងវិញបានបន្តកើនដល់១០៨,៦៩២នាក់ ក្រោយមនុស្ស៥,៥៩៩នាក់ថ្មី ត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃ COVID-19។ គិតមកដល់ពេលនេះ ចក្រភពអង់គ្លេស ស្ថិតនៅក្នុងចំណោម ប្រទេសដែលមានករណីឆ្លងដល់ខ្ទង់សែននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង និងអាល្លឺម៉ង់៕