កំពង់ចាម ៖នៅរសៀល ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយ លោក ជា វ៉ាន់ដេត ជាប្រធាន បានអញ្ជើញជួបប្រជុំការងារ នៅសាលប្រជុំសាលាខេត្ត ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួម ពីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម , តំណាងមកពីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ,ក្រសួងអភិវឌ្ឍជនបទ,ក្រសួងបរិស្ថាន,ក្រសួងធនធានទឹក និងឧតុនិយម និង មន្ទីរ ពាក់ពន្ធ័ រួមជាមួយទីចាត់ការ និង អង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បី ពិភាក្សាដោះស្រាយ ការងាររដ្ឋបាលដែនដី និងបញ្ហាប្រឈមនានា កើតឡើងក្នុងដែនដីខេត្ត ពាក់ពន្ធ័ការអនុវត្ត គោលនយោបាយ លិខិតបទដ្ឋាន ច្បាប់ នានា សំដៅកែលំអ គុណភាពសេវា អោយកាន់តែប្រសើរឡើង ឆ្លេីយតបទៅនឹងតំរូវការ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕

Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.