អូស្ត្រាលី ៖ ព្រំដែនរវាងរដ្ឋចំនួនពីរដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសអូស្រ្តាលីគឺរដ្ឋវិកតូរៀ (Victoria) និងរដ្ឋញូវសៅវែល (South Wales) នឹងត្រូវបិទបន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងមែលប៊ឺន (Melbourne)។
ករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងនេះរបស់រដ្ឋវិកតូរៀ (Victoria) បានកើតឡើងរាប់រយករណីក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះដោយមានចំនួនជាង៩៥%នៃករណីឆ្លងថ្មីក្នុងប្រទេសអូស្រ្តាលី។ រហូតមកដល់ពេលនេះ រដ្ឋទាំងពីរបានបន្តបើកព្រំដែន បើទោះបីជារដ្ឋផ្សេងៗទៀតបានបិទព្រំដែនស់ហើយក៏ដោយ។
អភិបាលរដ្ឋវិកតូរៀ (Victoria) បាននិយាយថា «ព្រំដែនរវាងរដ្ឋវិកតូរៀ (Victoria) និងរដ្ឋញូវសៅវែល (South Wales) នឹងចាប់ផ្ដើមបិទពីថ្ងៃពុធទៅ។» អភិបាលរដ្ឋវិកតូរៀ (Victoria) បានបញ្ជាក់ថា «ការបិទនេះធ្វេីឡេីងបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី និងអភិបាលរដ្ឋញូវសៅវែល (South Wales) ដែលពួកគេទាំងពីរនាក់កាលពីមុនបាននិយាយថាការបិទព្រំដែនគឺមិនចាំបាច់ទេ»។
ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងទីក្រុងមែលប៊ឺន (Melbourne) បានគំរាមកំហែងដល់ភាពជោគជ័យរបស់អូស្រ្តាលីដែលបានទប់ស្កាត់មិនឲ្យវីរុសនេះឆ្លងរីករាលដាលខ្លាំងរហូតមក។ ចាប់តាំងពីខែមករាមក អូស្ត្រាលីមានអ្នកស្លាប់ចំនួន១០៥នាក់ដោយសារវីរុសកូវីដ១៩ ក្នុងចំណោមអ្នកឆ្លងប្រហែល៨,៥០០នាក់៕