ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បាន​ចុះ​បិទ​ក្លិប​កម្សាន្ត​នៅ​កណ្ដាល​ក្រុង​សៀមរាប​

សៀមរាប​: ក្លិប​កម្សាន្ត​”​អេ​លី​ត​”(Elite Club)​ដែលមាន​ទីតាំង​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវបាន​អាជ្ញាធរ​ចុះ​បិទ​ទាំងយប់​។​ហេតុការណ៍​ចុះ​បិទ​ក្លិប​កម្សាន្ត​”​អេ​លី​ត​”​បានកើត​ឡើង​នៅ​យប់​ថ្ងៃ ទី​៣០​ខែសីហា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រុមការងារ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ខេត្តសៀមរាប រួមមាន មន្ត្រី​អធិការកិច្ច​ទេសចរណ៍​ខេត្ត មន្ត្រី​សុខាភិបាល​ខេត្ត បាន​ចុះ​ពិនិត្យ​និង​ណែនាំ​ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ក្លិប​កម្សាន្ត​”​អេ​លី​ត​”​ដែល​បើក​ដំណើរការ​ដោយ​មិនទាន់មាន​ការអនុញ្ញាត​ពី​រដ្ឋបាលខេត្ត​។​

​សមត្ថកិច្ច​បាន​បន្តថា ការចុះ​បិទ​ក្លិប​កម្សាន្ត​”​អេ​លី​ត​” ដែលមាន​ទីតាំង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នាពេល​កន្លងទៅ ក្លិប​មួយ​នេះ​បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​រាំលេង​កម្សាន្ត​រហូតដល់​ភ្លឺ បង្ក​ការរំខាន​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ផងដែរ​៕

  

Leave a Reply

Your email address will not be published. Required fields are marked *