ព័ត៌មានជាតិ

រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់

កំពង់ស្ពឺ​:​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​ផ្ទះមួយ​ខ្នង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេច​៤​ត្រង់ចំណុច​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​វ​ល្លិ៍​សរ​បានឱ្យដឹងថាៈ​រថយន្ត​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A8133​បើកបរ​ដោយ​ឈ្មោះ​នួន​វណ្ណា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​បត់​សិរមាន់​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ា​កនិច​គ្មាន​ស្លាក​លេខ​អ្នកបើកបរ​ឈ្មោះ​នឹម​ឆាង​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងរ​ការ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​។​អ្នករួមដំណើ​ឈ្មោះ​សុវត្ថិ​ស្រី​ណេ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​រស់នៅ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ បាន​រងរបួស​។​

​ប្រភព​បាន​បន្តថា បន្ទាប់មក​រថយន្ត​បាន​ជ្រុល​ទៅបុក​ផ្ទះមួយ​ខ្នង​ទៀត ម្ចាស់ផ្ទះ​ឈ្មោះ សាន់ សុភ​ក្ត្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​រងរបួស​ស្រាល​រស់​នៅ​ភូមិ​កើតហេតុ​បណ្តាលឱ្យ​គ្រោះថ្នាក់​មនុស្ស និង​ខូច​សម្ភារ​៕​

  

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *