ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹក​ជ្រូក​ខ្នាត​ធំ​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់ធ្លាក់​ផ្លូវ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​១២​នាក់​

បន្ទាយមានជ័យ​៖​រថយន្ត​ដឹក​ជ្រូក​ខ្នាត​ធំ​មួយគ្រឿង​បាន​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​១២​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​៥៨ ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០២០ ។​

លោក សែ​ស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ បានឱ្យដឹងថាៈ រថយន្ត​បង្ក​គ្រោះថ្នាក់ ដោយ​ខ្លួនឯង​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ កំពង់ចាម​. MA.8759 ជា​រថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់ ដោយ​ដឹក​សត្វ​ជ្រូក​។​រថយន្ត​បាន​បើកបរ ពី​ទិស​ខាងលិច ទៅខាង​កើត មាន​អ្នករួមដំណើរ ចំនួន​១៣​នាក់ ។​

លោក​បាន​បញ្ជាក់ថាៈ ចំណែក​ក្បាល​រថយន្ត បាន​ធ្លាក់​ទៅនឹង​ដី សង្កត់​ស្លាប់​អ្នករួមដំណើរ​ម្នាក់ ។ ចំណែក​មនុស្ស ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់ និង​៦​នាក់​ទៀត របួសស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​ជាមួយគ្នានេះ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន ក្រោយពី​កើតហេតុ ។

បច្ចុប្បន្ន រថយន្ត​នេះ នគរបាល​ចរាចរណ៍ ស្រុក​អូរ​បី​ជាន់ បាន​ស្ទូច​យកមក​ទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រក​ម្ចាស់ និង​អ្នកបើកបរ ចូលខ្លួន​មក​ដោះស្រាយ តាមច្បាប់ ៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *