ព័ត៌មានជាតិ

​រកឃើញ​កូ​វីដ​១៩​មួយ​ករណី​ទៀត​លើ​ខ្លួន​ជនជាតិ​បារាំង​ចូលមក​កម្ពុជា​ដោយ​ឆ្លងកាត់​សិង្ហ​បុរី​

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ​បានប្រកាស​អំពី​ការរកឃើញ​ករណី​កូ​វីដ​១៩​ចំនួន​១​ករណី​ថែមទៀត​នៅលើ​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​អាយុ​៣៥​ឆ្នាំ​ដែល​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​។​

​ករណី​ថ្មី​នេះ ធ្វើឱ្យ​កម្ពុជា​បាន​រកឃើញ​អ្នក​កើត​ជំងឺ Covid-19 ចំនួន​៨​ករណី​ហើយ ដោយ​ក្នុងនោះ​មាន​៖ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​។​ទី​៣៖​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​ទី​៤៖​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្តកំពង់ចាម​។​

​ទី​៥៖​ស្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៩​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្តកំពង់ចាម​។​ទី​៦៖​បុរស​ជនជាតិ​កាណាដា​អាយុ​៤៩​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​។​ទី​៧៖​បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី ភ្នំពេញ​។​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *