ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

មិនបង្រ្កាបអត់ទៅ រឿងរបស់ស្រុករំដួលតើ! ទីតាំងមួយកន្លែងបង្កប់ហ្គេមបាញ់ត្រី ក្នុងខណ្ឌជ្រោយចង្វា

ភ្នំពេញ ៖ ទីតាំងមួយកន្លែងបង្កប់ហ្គេមបាញ់ត្រី កំពុងបើកទទួលអតិថិជនទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។

ជាក់ស្ដែងទីតាំងបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់នោះគឺស្ថិតនៅក្នុង ពិភពតុត្តាថមខ្លាឃ្មុំ ជ្រោយចង្វា  រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។

យោងតាម លោក ឃួង ស្រេង បានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីអោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើអោយក្មេងៗសិស្សានុសិស្សគេចសាលារៀន ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៩ ខណៈលោក និងលោកស្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និង ពិធីចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

យោងតាមប្រជាពលរដ្ឋរស់នៅក្បែរទីតាំង ហ្គេមបាញ់ត្រី ខាងលើកំពុងរង់ ចាំមើល ថា ពេលអ្នកព័ត៌មានផ្សាយហើយ តើអាជ្ញាធរបង្រ្កាបអត់?

បើតាមបងរត់ម៉ូតូឌុប បានប្រាប់អ្នកព័ត៌មានបង្រ្កាបផេះ បើចេះបង្រ្កាបមែន គឺមិនដល់វេនខាងអូនឯងមកដល់នឹងទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *