ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅខេត្តក្រចេះទទួលបានស្ពានថ្មថ្មីសន្លាងមួយទៀត ដែលជាកាដូពីរាជរដ្ឋាភិបាល

ខេត្តក្រចេះ ៖ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេស ពីគំនរផេះផង់ និងឆ្លងគ្រប់ដំណាក់កាល ក្រោមនយោបាយឈ្នះ​ឈ្នះ និងរួបរួមខ្មែរតែមួយ គឺគ្មានអ្នកណាចាញ់ ហើយក៏គ្មានអ្នកណាឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា។

ក្រោមការដឹកនាំរបស់សម្តេចតេជោបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រហូតមានការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញថែមទៀតផង។

និយាយដោយឡែកខេត្តក្រចេះបានប្រែមុខមាត់ ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅលើទឹកដី នៃខេត្តក្រចេះទទួលបាននូវស្ពានថ្ម ថ្មីចំនួន៥កន្លែងដូចមាន ៖ នៅក្នុងស្រុកឆ្លូង០៤កន្លែង និងក្នុងក្រុងក្រចេះមួយកន្លែង ដែលជាសមិទ្ធផលថ្មី ជំនួយឥតសំណងរបស់ប្រជាជនជប៉ុនត្រូវសាងសង់រួចជាស្ថាពរនាដើមឆ្នាំ២០២១ ដោយមានការគាំពារ និងសហការគាំទ្រពីអាជ្ញាធរខេត្តក្រចេះផងដែរ ហើយត្រូវបានសម្ពោធនាពេលឆាប់ៗខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *