ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេងសា​ខុន​បានវាយតម្លៃខ្ពស់ចំ​ពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនAGRI-MASTER​ក្នុងការចូលរួម​ផលិត​ចំ​ណីសត្វបម្រើឲ្យវិស័យផ​លិតកម្មស​ត្វ

កម្មវិធីទី២៖ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ លោក ជា សយ នាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូកមាន់ទានិងគោតែប៉ុណ្ណោះ។ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមានការីកចម្រើនក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧០០តោន/ថ្ងៃ លក់បាន ៩ ០០០តោន/ខែ ហើយក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥ ០០០-៩០ ០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០០០០តោន/ឆ្នាំ។ក្រៅពីផលិតកម្មចំណីក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វនិងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។ពិនិត្យឃើញសកម្មភាពជារួមនៃខ្សែច្រវាក់ផលិតកម្មចំណីសត្វរបស់ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការចូលរួមផលិតចំណីសត្វបម្រើឲ្យវិស័យផលិតកម្មសត្វដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត នេះគឺជាឲ្យកាសដ៏ល្អរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកបង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើនជាងនេះបន្ថែមទៀត តាមរយ:ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព កាត់បន្ថយការនាំចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *