ខេត្តព្រៃវែង៖ពិតជារន្ធត់ខ្លាំងណាស់ខ្លាំងណាស់មន្ត្រីពន្ធនាគារខេត្តព្រៃវែង បើករថយន្តកូរ៉ូឡា១គ្រឿង បុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹងក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀតរងរបួសធ្ងន់។ ករណីនេះបានកើតកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអម្ទរ ខេត្តព្រៃវែង។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡា១គ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2E-6156 បើកបរដោយឈ្មោះ ម៉ៅ សៅ អាយុ៣៨ឆ្មាំ មុខរបរបំរើការងារនៅពន្ធនាគារខេត្តព្រៃវែង មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៦នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ត្រង់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-7722 បើកមកពីទិសខាងខាងលិចទៅកើត (បញ្ជ្រាសគ្នា) ពេញទំហឹងតែម្តង បណ្តាលភាគីខាងរថយន្តកូរ៉ូឡាមានគ្នា៧នាក់ ទាំងអ្នកបើករថយន្តបានស្លាប់ និងរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់។ចំណែកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ភ្នំពេញ៖ក្តីបារម្ភរបស់ប្រជាពលរដ្ឋអំពីសន្តិសុខស្បៀងកម្ពុជារួមមានអង្ករ,បន្លែ,ត្រី,សាច់,នៅគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ថាតើអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទេនៅពេលជំងឺនេះរីករាលដាលខ្លាំងនោះ?ត្រូវបានលោកវេងសាខុនរដ្ឋមន្ត្រីកសិកម្មកម្ពុជាអះអាងថាស្បៀងអាហារកម្ពុជាមានស្ថេរភាពល្អអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។ កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០កន្លងទៅលោកវេងសាខុនបានបញ្ជាក់ថាការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូកគោមាន់ទារ)ចិញ្ចឹមត្រីនិងការដាំដុំបន្លែបង្ការមានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។ លោករដ្ឋមន្ត្រីវេងសាខុនបានបញ្ជាក់ថា”ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជាខ្ញុំគិតថាមិនមានបញ្ហាអ្វីដែលកើតឡើងទេ។ព្រោះស្រូវយើងមាននៅសល់ច្រើនការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ។ការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតាការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា”។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្មក្នុងឆ្នាំ២០១៩មានដូចជាការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន៣,៣៣លានហិកតា។ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំងនិងវស្សាសម្រេចបាន៣,៣៣តោនក្នុង១ហិកតាដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០,៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥,៧៦លានតោនគិតជាអង្ករស្មើនឹង៣,៦៩លានតោន។ ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំនិងឧស្សាហកម្មរយៈពេលខ្លីទទួលបានបរិមាណផលប្រមាណជាង ១៦លានតោននៅឆ្នាំ២០១៩។ ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧លានតោន។ក្នុងនេះការនាំចេញផ្លូវការមានចំនួន៤,៨៧លានតោនកើនលើសឆ្នាំមុនជាង១៣ភាគរយ ។ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីពោតកៅស៊ូស្ករអំពៅប្រេងដូងឆៅ បានកើនឡើងគួរឱ្យកត់សម្គាល់។បរិមាណអង្ករនាំចេញផ្លូវការមានចំនួន៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងឆ្នាំ២០១៩នេះការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង២លានតោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។ ពាក់ព័ន្ធការការចិញ្ចឹមសត្វវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថាក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើបការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យមនិងធំដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ។ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេសកែលម្អពូជសត្វការកែច្នៃផលិតផលបសុសត្វការបង្កើតសត្តឃាតដ្ឋានទំនើបព្រមទាំងការសម្រួលពាណិជ្ជ-កម្មសត្វ និងផលិតផលសត្វ។ ជាការកត់សម្គាល់កន្លងមកការចិញ្ចឹមសត្វតាមប្រពៃណីត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ។ ផលិតកម្មសត្វសម្រេចបានចំនួន៤៥,៨លានក្បាលកើនឡើង៣.៣ភាគរយធៀបនឹងឆ្នាំ២០១៨។ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមានបានកើន៣៧ភាគរយធៀបនឹងឆ្នាំ២០១៨។ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងជារៀងរាល់ឆ្នាំគឺបានកើនពី២០៩ពាន់តោននៅឆ្នាំ២០១៥ដល់២៣៩ពាន់តោននៅក្នុងឆ្នាំ២០១៩។ សម្រាប់វិស័យជលផលវិញក្នុងឆ្នាំ២០១៩ផលចាប់ពីធម្មជាតិនិងផលវារីវប្បកម្មសម្រេចបានចំនួនជាង ៩០៨ពាន់តោន។ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបាន៤៧៩ពាន់តោន,ផលនេសាទសមុទ្រ ១២២ពាន់តោន និងផលវារីវប្បកម្ម (ការចិញ្ចឹមត្រី) សម្រេចបានចំនួន ៣០៧ពាន់តោន កើនឡើង ២១ភាគរយធៀបនឹងឆ្នាំ២០១៨៕
កំពង់ឆ្នាំង៖ចំហាយនៃឥទ្ធិពលខ្យល់ព្យុះទី១១ឈ្មោះ”នូល”កុំពង់បោកបក់មកលើខ្ពងរាបនៃប្រទេសបណ្តាលឱ្យផ្ទៃមេឃមានពពកខ្មៅស្រទុំនិងបង្កឱ្យមានភ្លៀងធ្លាក់ប៉ះចំស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ឥទ្ធិពលនៃចំហាយព្យុះទី១១នេះចុះខ្សោយមិនបណ្ដាលឱ្យមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងភ្លៀងដែលមិនបានបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពរដ្ឋនោះឡើយ ។ លោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឱ្យដឹងកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ថាៈសីតុណ្ហភាពថ្ងៃមានMax.35.5.cនិងMin25.c។ដោយឡែកស្ថានភាពកម្ពស់ទឹកទន្លេនៃស្ថានីយ៍ជលសាស្ត្រផ្សារក្រោមខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៨ខែកញ្ញាទឹកទន្លេមានកម្ពស់ពស់៤,២៩ម៉ែត្រ បើធៀបនឹងឆ្នាំ២០១៩ទឹកទន្លេនៅខេត្តកំពង់ឆ្នាំងមានកម្ពស់៨,២២ម៉ែត្រ ។ដោយឡែកស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងទទួលបាន៦ស្រុកដែលមានកម្រិត៤,២០.៤៨មីលីម៉ែត្រ៕