ព័ត៌មានជាតិ

អាជ្ញាធរខេត្តជំរុញឲ្យកម្លាំងមានសមត្ថកិច្ចរឹតបន្តឹងការអនុវត្ត​គោលនយោបាយ ភូមិឃុំមានសុវត្តិភាព

ខេត្តកណ្ដាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញអោយ​អាជ្ញាធរ​មានសមត្ថកិច្ច រឹតបន្តឹង​ការអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្តិភាពឲ្យខ្លាំងក្លា ដើម្បីប្រសិទ្ធការងារ និងធានាភាពសុខសាន្តជូនប្រជាជននៅមូលដ្ឋាន។​

ឯកឧត្តមអភិបាលខេត្ត បានជំរុញ​ដូចនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តថា បបញ្ហាគ្រឿង ញៀន ជាបញ្ហាចំបងដែលធើ្វឲ្យកើតមាននូវបទល្មើសនានា ដូច្នេះ​កម្លាំង​មានសមត្ថកិច្ចទាំងអស់ត្រូវបន្តផ្សព្វផ្សាយផែនការ និងគោលការណ៍ ការកសាងចលនាប្រជាការពារ ការពង្រឹងប្រសិទ្ធភាពការងារ របស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីពង្រឹងវិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតឡើងនៅតាមមូលដ្ឋាន​ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *