ព័ត៌មានជាតិ

អាជ្ញាធរអំពាវនាវឱ្យអ្នករកស៊ីដឹកភ្ញៀវនៅ២៣ទីតាំងក្នុងរាជធានីទៅធ្វើតេស្តរកកូវីដ-១៩

ភ្នំពេញ៖ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញបានអំពាវនាវឱ្យអ្នករត់រថយន្តតាក់ស៊ីនិងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំងក្នុងរាជធានី ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិក នារសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បានឱ្យដឹងថា៖ អ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ-១៩ ចំនួន ២៣កន្លែង និងអ្នកដឹងខ្លួនថា៖បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ន័យក្នុងសេចក្តីប្រកាសបានបន្តថា៖ “បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ ។

ក្នុងនោះធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាព ជារៀងរាល់ថ្ងៃ”។

សូមបញ្ជាក់ថា ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន ៖– ក្លិប N8 សង្កាត់ទួលស្វាយព្រៃ– Casa By Meridian កោះពេជ្រ– Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣– City Confort សង្កាត់បឹងព្រលឹត– The Bridge សង្កាត់ទន្លេបាសាក់– The Point Service Apartement សង្កាត់ផ្សារដើមគរ– Mekong Street សង្កាត់ជ្រោយចង្វារ។

– Pent House Apartment សង្កាត់ទន្លេបាសាក់– Skyline Dumex សង្កាត់មិត្តភាព– Somet Condoninium សង្កាត់វាលវង់– Residence L Olymic សង្កាត់អូឡាំពិច– Prince Plazza Centre សង្កាត់ទន្លេបាសាក់– Celests Skybar សង្កាត់ទន្លេបាសាក់– Diamond Twin កោះពេជ្រ– Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ។ ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ– Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់– ហាង The World សង្កាត់បឹងត្របែក– ហាង វ័នមែនសិន សង្កាត់បឹងត្របែក– ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច– Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង– វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី– សាលា SIS សង្កាត់ផ្សារដើមគរ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានណែនាំដែរថា ប្រសិនបើមានអាការមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *