ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី បញ្ជាក់ពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១  បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមទូលថ្វាយ គោរព និងជម្រាបជូន ដំណឹងចំពោះ សម្តេច ទ្រង់ លោក លោកស្រី អង្គទូត អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ -អន្តរជាតិទាំងក្នុងនិងក្រៅប្រទេស។

ក្រុមហ៊ុនរដ្ឋ និងឯកជន ព្រមទាំងសាធារណជនមេត្តាជ្រាបថា ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទីតាំងពីដី ឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទីតាំងថ្មី ស្ថិតនៅដីឡូត៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព . ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ តទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *