ព័ត៌មានជាតិ

​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក​គួរឱ្យ​គយគន់​សម្រាប់​ភ្នែក​ទេសចរណ៍

ភ្នំពេញ​៖​ទេសភាព​ទាំងនេះ​គឺ​ស្ថិត​តាម​បណ្តោយ​ទន្លេស្រែពក​ភាគ​ខាងលើ​ក្នុង​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​។​នៅក្នុង​ការចុះ​ល្បាត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ផ្តិត​រូបភាព​នៅតាម​ទីតាំង​នេះ​ដែលជា​ទីជម្រក​របស់​សត្វ​កម្រ​មួយចំនួន​ផងដែរ ដូចជា ក្រពើ​ភ្នំ ភេ អន្លុង​ត្រី​ត្រសក់ ជាពិសេស​តាម​ដង​ទន្លេ​ដុះ​ដោយ​ដើម​ឈើទាល​ធំៗ​។

​លោក​កែវ​សុភ​ក្រ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​បានឱ្យដឹងថា​នៅ​រដូវ​នេះ​ធនធានធម្មជាតិ​មាន​ភាពស្រស់​ត្រកាល​បង្ហា​ញ​នូវ​សុខភាព​របស់ព្រៃ​នៅ​តំបន់​នោះ​ផងដែរ​។​ក្រៅពីនោះ​យើង​សង្កេតឃើញ​វត្តមាន​សត្វ​ស្វា​មួយចំនួន​ដូចជា​ស្វា​ព្រាម​,​ស្វា​ស្រូវ​,​និង​សត្វ​ស្លាប​កេងកង​តូច​ស្មោញ​និង​ក្អែកទឹក​ជាដើម​។​ដោយឡែក​តាម​ការសិក្សា​ក្រពើ​ភ្នំ​មាន​វត្តមាន​នៅក្នុង​តំបន់​នោះ​ប្រហែល​២០​ទៅ​២៥​ក្បាល​។​តាម​ការសិក្សា​ក្រពើ​ភ្នំ​មាន​វត្តមាន​នៅក្នុង​តំបន់​នោះ​ប្រហែល​២០ ទៅ​២៥​ក្បាល ។​

​សូមបញ្ជាក់ថា​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ខេត្ត​មណ្ឌល​គី​រី​ត្រូវបាន​បែង​ចែកជា​បួន​តំបន់​។​ក្នុងនេះ​មាន​តំបន់​ស្នូល​តំបន់​អភិរក្ស​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​និង​តំបន់​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង​ថែរក្សា​អភិរក្ស​និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​និរន្តរភាព​។​នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​ការបែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​រៀបចំឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក៏ដូចជា​ការលើកកម្ពស់​ចូលរួម​របស់​សហគម​ន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​។​ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង​ការការពារ​និង​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រមទាំង​ធានាឱ្យមាន​ការថែទាំ​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​៕​

   

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *