ព័ត៌មានជាតិ

សម្តេចហ៊ុនសែ​នណែនាំឱ្យក្រសួង​សុខា​ភិបាលនិងអ្នកពាក់​ព័ន្ធគិតគូរនិ​ងរៀបចំទុកជាមុនពីលទ្ធភាពព្យាបាលនៅតាម​ផ្ទះសម្រាប់​អ្នកជំងឺកូវីដ​-១៩ដែលមានស្ថាន​ភាពស្រាល

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារណែនាំមួយដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរនិងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។បើតាមសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ខែមេសាសម្តេចហ៊ុនសែនបានចាត់ទុកនេះគឺជាការគិតគូរនិងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើនហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។សម្តេចបានបញ្ជាក់ថា«ឥឡូវនេះយើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះគឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយយកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នក ជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នក ជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។សម្តេចហ៊ុនសែនបានបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រុមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩។ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។បើតាមសម្តេចសម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀតបើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារត្រូវយកទៅមន្ទីរពេទ្យ។សម្តេចហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ៥០ភាគរយដែលមានស្ថានភាពស្រាលហើយចង់ព្យាបាលនៅតាមផ្ទះ។ទន្ទឹមនឹងការគិតគូរពីលទ្ធភាពឱ្យអ្នកជំងឺកូវីដ-១៩ព្យាបាលតាមផ្ទះសម្តេចក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការ ឧបត្ថម្ភជាថវិកានិងចំណីអាហារផ្សេងផងដែរ។
រហូតដល់ម៉ោង​១០:២០​ព្រឹក​​​​​ថ្ងៃទី៦មេសា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​ ៧២នាក់​ (ឆ្លងសហគមន៍ទាំងអស់:​៧១​និងនាំចូល​:​១នាក់)និងមានជាសះស្បើយ​៤៧នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៨២៤នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១០០៣នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន១៧៩៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១នាក់​សរុប​ស្លាប់២២នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *