ព័ត៌មានជាតិ

ក្រសួងសុខាភិបាលក្រើនរំឭកទៅដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនក្នុងការអនុវត្តន៍វិធាន​ការក្នុងការទប់ស្កា​ត់ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលជម្រាបមកលោកលោកស្រីជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ស្តីពីការក្រើនរំឭកចុងក្រោយទៅដល់គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។យោងព្រះរាជក្រមលេខ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យលេខ៣៧អនក្រ.បកចុះទី១២ខែមីនាឆ្នាំ២០២១ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។-លិខិតលេខ ១០៣ អបស .មព ចុះទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការជំរុញកិច្ចសហការពីម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ក្នុងការបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ។សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើនេះ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រីដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឱ្យបានជ្រាបថា រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានធ្វើសេចក្តី ណែនាំរួចមកហើយ ស្ដីអំពីវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺហាមមិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ជាដាច់ខាត។ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃជំងកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំឭកជាចុងក្រោយចំពោះ លោក លោកស្រី ដែល ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមសហការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូដ-១៩ ទៅក្នុងសហគមន៍ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ។

Leave a Reply

Your email address will not be published. Required fields are marked *