ព័ត៌មានជាតិ

ឯកឧត្តមវេ​ង​សាខុនបា​នទទួលជួប​នាយិកាទីភ្នាក់ងា​​របារាំងសម្រាប់​ការអភិវឌ្ឍន៍​(AFD)ប្រ​ចាំ​កម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះមានគោលបំណងដើម្បីពិភាក្សាការងារនិងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។ ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអ៊ឺរ៉ុ នីងគម្រោងទី៣ គឺគម្រោង “ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ ។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។ ដោយឡែក មានគម្រោងពីរទៀត កំពុងធ្វើការវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១ នេះ ដែលទីមួយ គឺគម្រោងកម្មវិធីស្តីពី “ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ” ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន ៥០ លាន អ៊ឺរ៉ូ និងគម្រោងកម្មវិធីទីពីរ ដែលមានឈ្មោះថា “ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព” ដែលត្រូវចូលរួមសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៣០ លានអ៊ឺរ៉ូ ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងជំរុញឲ្យ AFD ធ្វើការអនុម័តឲ្យបានឆាប់ដែលអាចធ្វើទៅបានដើម្បីអនុវត្តឲ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិតកម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្មក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។ នាឱកាសនេះ ក្នុងនាមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ក្រសួងនាពេលកន្លងមកធ្វើឲ្យការអនុវត្តគម្រោងដំណើរការទៅដោយរលូន។ បន្ទាប់មកលោកស្រីបានរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការ អនុវត្តគម្រោងទាំងពីរខាងលើថា៖ គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែកគម្រោងពីរទៀត មួយគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចធ្វើការអនុម័តក្នុងឆ្នាំ២០២១ នេះដែរ លោកស្រីសង្ឃឹម និងជឿជាក់ថាគម្រោងនឹងចូលរួមចំណែងធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែម ទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។
ភាគីទាំងពីរបានប្តាជ្ញារួមគ្នាថា ទោះបីយើងកំពុងប្រឈមនូវវិបត្តិជំងឺឆ្លងកូវីដ១៩ យ៉ាងណា ក៏ដោយ ក៏ការអនុវត្តគម្រោងនៅតែបន្ត មិនតែប៉ុណ្ណោះគួរតែជំរុញ និងលើកកម្ពស់ការទទួល ខុសត្រូវ និងអនុត្តឲ្យកាន់តែសកម្ម ទូលំទូលាយ និងប្រសិទ្ធភាពថែមទៀតផង ប្រយោជន៍ដើម្បីប្រជាជន និងសេដ្ឋកិច្ច ដោយគួរសិក្សារកយុទ្ធសាស្រ្ត ឬកម្មវត្ថុណាថ្មីៗឲ្យស្របតាមតម្រូវការដាក់ ស្តែងរបស់អ្នកទទួលផល ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យកសិផលរបស់ពួកគាត់មាន គុណភាព សុវត្ថិភាព និងមានទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *