ព័ត៌មានជាតិ

នគរបាលចាប់ជនសង្ស័យ១៤នាក់ដែលជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាម

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន១៤នាក់ករណីជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាមនៅផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

 

មន្ត្រីនគរបាលបានឱ្យដឹងថា៖ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះចាប់មនុស្សចំនួន​ ១៤នាក់​ ដែលជួបជុំលេងល្បែង​ ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល​ ។បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់​ ទៅធ្វើតេស្តកូវីដ-១៩​ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ។ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ​ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់​ ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *