តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋបានឲ្យដឹងថាកាលពីថ្ងៃសៅរ៍ប្រធានាធិបតីចិនលោកស៊ី ជីងពីងបានកោះហៅឲ្យមានការប្រជុំសមាជិកការិយាល័យរបស់គណបក្សដើម្បីពិភាក្សារកមធ្យោបាយនានារាំងខ្ទប់ មេរោគកូរ៉ូណាវីរូសដ៏ប្រល័យដោយបានប្រកាសថាប្រទេសចិន កំពុងប្រឈម«ស្ថានភាពដ៏ធ្ងន់ធ្ងរ»។ ជំនួបនោះបានធ្វើឡើងនៅពេលដែលមេរោគថ្មី បានបញ្ឈប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំចន្ទគតិថ្មីរបស់ជនជាតិចិនរាប់លាននាក់។សេចក្តីរាយការណ៍នោះ ប្រាប់ឲ្យដឹងថា ប្រធានាធិបតី ស៊ី បានប្រាប់សមាជិកការិយាល័យនយោបាយថា មេរោគកូរ៉ូណាវីរូសនោះ កំពុង«រាលដាលយ៉ាងខ្លាំង»ហើយថា ពួកអ្នកជំនាញនិងធនធានផ្សេងទៀត នឹងត្រូវផ្តោតលើមន្ទីរពេទ្យដើម្បីព្យាបាលករណីធ្ងន់ធ្ងនៃជំងឺនេះ។កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការណ៍នេះកើតមានឡើងនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំផែនការជម្លៀសពួកអ្នកការទូតអាមេរិកាំង ក្រុមគ្រួសាររបស់ពួកគេនិងពលរដ្ឋអាមេរិកាំងចេញពីទីក្រុងវូហាននៅថ្ងៃអាទិត្យនេះ។សេចក្តីរាយការណ៍ដែលបានដកស្រង់សម្តីមនុស្សដែលបានដឹងពីផែនការនោះ បាននិយាយថា ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅទីនោះ កំពុងទាក់ទងជាមួយពលរដ្ឋអាមេរិកាំងប្រហែល១ពាន់នាក់នៅក្នុងទីក្រុងមានមនុស្សជាង១១លាននាក់។ ពលរដ្ឋអាមេរិកាំងដែលត្រូវជម្លៀសចេញ នឹងត្រូវទទួលខុសត្រូវសោហ៊ុយនៃការជម្លៀសចេញតាមយន្តហោះដែលអាចដឹកមនុស្សប្រហែល២៣០នាក់។ទូរទស្សន៍របស់រដ្ឋចិន រាយការណ៍ថា រដ្ឋាភិបាលនឹងព្យាបាលករណីនៃជំងឺទាំងនោះដោយមិនគិតថ្លៃ ហើយនឹងធានាគ្រឿងផ្គត់ផ្គង់ដែលត្រូវដឹកទៅកាន់ខេត្តហ៊ូបេ និងទីក្រុង វូហានរបស់ខេត្តនោះដែលជាទីកន្លែងផ្ទុះឡើងនៃមេរោគនោះ។ក្នុងខណៈនោះដែរ រុស្ស៊ី កំពុងពិភាក្សាជាមួយចិនអំពីលទ្ធភាពនៃការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន និងខេត្តហ៊ូបេដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RIA ដែលដកស្រង់សម្តីស្ថានទូតរុស្ស៊ី។គណៈកម្មការសុខាភិបាលជាតិរបស់ចិន ប្រាប់ឲ្យដឹងថា ចំនួនមនុស្សស្លាប់មកពីមេរោគថ្មីបានឡើងដល់៤១នាក់ ដោយមានមនុស្សឆ្លងជាង១,២០០រយនាក់នៅក្នុងខេត្តចំនួន២៩ទូទាំងប្រទេស៕
Related Articles
រថយន្តបើកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់នៅស្រុកភ្នំស្រួច
Posted on Author admin
កំពង់ស្ពឺ៖រថយន្តមិនស្គាល់ម៉ាកបានបុកអ្នកដើរថ្មើ […]
អាជ្ញាធរខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅស្រុកស្នួល
Posted on Author admin
ព្រឹកថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន លីណ […]
រដ្ឋមន្រ្តីវេងសាខុននាំយកអំណោយស្បៀងនិងថវិកាទៅជូនដល់គ្រួសារដែលខ្វះខាតស្បៀង
Posted on Author admin
ដោយបានពិនិត្យឃើញប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធទៅនឹងប […]