ព័ត៌មានជាតិ

អ្នកលក់ដូរផ្សារមាត់ស្ទឹងជាង១០០នាក់សុំអាជ្ញាធរខេត្តបើកឡើងវិញបន្ទាប់ពីបិទ១៤ថ្ងៃរួចមក

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ក្រុមអាជីវករប្រមាណជាង១០០នាក់ដែលលក់ដូរផ្សារមាត់ស្ទឹងព្រែកត្នោតហៅផ្សារកញ្ច្រែងស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺបានស្នើសុំអាជ្ញាធរខេត្តបើកឡើងវិញ ។ទីតាំងផ្សារកញ្ច្រែងនេះត្រូវអាជ្ញាធរខេត្តបិទរយៈ១៤ថ្ងៃរួចមកហើយ។

ក្រុមអាជីវករបានឱ្យដឹងថា៖ផ្សារកញ្ច្រែងមាត់ស្ទឹងកាលពីថ្ងៃ១៤ខែមេសាឆ្នាំ២០២១ត្រូវអាជ្ញាធរបិទជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃដោយសារមានអ្នកជំងឺកូវីដ១៩ពីរនាក់ចូលទៅក្នុងផ្សារដើម្បីទិញម្ហូបអាហារ។ក្រោយពីបិទខ្ទប់ផ្សារនេះពួកគាត់ខានបានបង់លុយធនាគារណាមួយការហូបចុកប្រចាំថ្ងៃមានការខ្វះខាតទើបពួកគាត់នាំគ្នាទៅមុខសាលាខេត្តកំពង់ស្ពឺដើម្បីស្នើសុំពីអាជ្ញាធរខេត្តបើកផ្បារឡើងវិញ។

 

ចំណែកអាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំផ្សារសុវត្ថិភាពដែលមានទីតាំងនៅលើដីឡូតិ៍មួយជំនួសផ្សារកញ្ច្រែងមាត់ស្ទឹងព្រែតត្នោតក្នុងគោលបំណងថែរក្សាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងការពារសុខមាលភាពសាធារណជាពិសេសចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីត១៩ ។

 

អាជ្ញាធរខេត្តបានបន្តថា៖ចំពោះការលក់ដូរវិញមិនគិតថ្លៃភាស៊ីនិងប្រាក់ឈ្នួលសម្រាប់ថ្លៃទីតាំងឡើយ។ ដូច្នេះសូមបងប្អូនអាជីវករដែលធ្លាប់លក់ដូរក្នុងផ្សារកញ្ច្រែងមាត់ស្ទឹងនិងផ្សារមិនរៀបរយជុំវិញបរិវេណរវង្វង់មូល សូមទៅលក់ដូរនៅទីតាំងដែលអាជ្ញាធរខេត្តបានរៀបចំទុកជូន៕

     

Leave a Reply

Your email address will not be published. Required fields are marked *