ព័ត៌មានជាតិ

អាជ្ញាធរ​​បិទ​ផ្សារសេរី​ស្ទោងក្រោយរកឃើញអ្នកលក់សាច់ជ្រូកម្នាក់ផ្ទុកកូវីដ១៩

កំពង់ធំ​៖អាជ្ញាធរខេត្ត​កំពង់ធំបានចេញ​សេចក្តីជូនដំណឹងដោយ​សម្រេច​បិទ​ផ្សារសេរី​ស្ទោង​ក្នុងភូមិ​កំពង់ក្តីឃុំ​កំពង់ចិនត្បូងក្រោយ​រកឃើញ​អាជីវករម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។​

មន្ត្រីខេត្ត​កំពង់ធំបានឱ្យដឹងថា៖អាជីវករ​ផ្សារសេរី​ស្ទោង ដែល​រកឃើញ​វិជ្ជមាន កូ​វីដ​១៩ មានឈ្មោះ ចេង គឹម​នៅ ប្រកបមុខរបរ​លក់​សាច់ជ្រូក។ដោយ​គាត់​បាន ជាប់​ពាក់ព័ន្ធ​ឈ្មោះ ស៊ា​ង គឹម​សាន អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែល​ត្រូវបាន​រដ្ឋបាល​ខេត្តសៀមរាប ផ្តល់ព័ត៌មាន​មក​ថា​វិជ្ជមាន​កូ​វីដ​១៩​។​

​មន្ត្រីដដែលបានបន្តថា៖ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ឱ្យបានល្អ​ប្រសើរខេត្ត​សម្រេច បិទ​ផ្សារសេរី​ស្ទោងនេះ ជា​បណ្តោះអាសន្ន។ក្នុងនោះអាជ្ញាធរខេត្តសូម​អំពាវនាវ​ដល់​អ្នក ដែល​បាន​ចូលរួម បុណ្យសព​ម្តាយ​របស់​ឈ្មោះ ស៊ា​ង គឹម​សាន កាល​នៅ​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០២១កន្លងទៅ។

​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ចេង គឹម​នៅ រួសរាន់​ទៅ​ផ្តល់​សំណាក ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​១៩ នៅ​សាលាបឋមសិក្សា​ព្រះ​នាង​។ជាមួយគ្នានេះអាជ្ញាធរខេត្ត ក៏​អំពាវនាវ​ចំពោះ​បងប្អូន ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ ហើយ​មានការ​សង្ស័យ សូម​ពិនិត្យ តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ត្រូវ​សម្រាក នៅផ្ទះ​ដាច់​តែឯង​​៕​

Leave a Reply

Your email address will not be published. Required fields are marked *