ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តគីរីភ្នំបាក់

ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និង លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បានអញ្ជើញនាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តគីរីភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តមប្រធានសាខា បានមានប្រសាសន៍អំពាវនាវដល់ព្រះចៅអធិការវត្តគ្រប់វត្តទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងវិន័យឱ្យបានតឹងរឹង ជាពិសេសការចេញ-ចូលរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យ ឬ មកលេងកំសាន្តនៅក្នុងវត្ត ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងវត្តអារាម និងក្នុងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ជានិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *