ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

​មេឈ្មួញឈើ ឈ្មោះ ហូ ជីវ៉ៃ ល្បីខាងបំផ្លាញ់ព្រៃឈើ ជានរណា?

ខេត្តរតនគីរី៖ កាល​ពីប៉ុន្មា​នឆ្នាំមុន ក្រោយពី​ថ្នាក់​ដឹកនាំ​ព្រមា​នចាត់វិធានការ​រហូត​ឈា​នដល់​ការ​ចាប់ឃាត់ខ្លួន​ឧញ៉ាដ៏មានឥទ្ធិព​លបានជា​បន្តបន្ទាប់​ ក៏ស្រាប់​បាត់មុខមួ​យរយះ ស្រាប់តែពេលនេះ មេឈ្មួញឈើ ឈ្មោះ ហូ ជីវ៉ៃ​ ដែលល្បី​ខា​ង​បំផ្លាញអនុផលព្រៃឈើ​ ដែលជា​សម្បត្តិធនធាន​ធម្ម​ជា​តិរ​បស់រដ្ឋ នៅ​ខេត្ត​រត​នគីរី  បាត់ចេញមុខមកវិញ រកស៊ីមុខរបរដដែរ ស​ង្ស័យ​ត្រូវ​ដ​ងត្រូវផ្លែ​ជាមួយ​អភិ​បាល​ខេត្តរត​នគិរី ដែល​ទើបតែកាន់ដំណែងថ្មី លោក ញ៉ែម សំអឿន បាន​ជាហ៊ានបន្តសក​ម្មភាពដឹកជញ្ជូន​ផលអនុផ​លព្រៃឈើ ចេញពី​ស្រុក​អណ្ដូងមាស ស្រុក​វើ​នសៃ ស្រុក​កោះញែក ចេញទៅប្រទេ​សវៀត​ណាម ​តាមច្រកអូរយ៉ា​ដាវ បាន​ដោយ​រលូន គ្មាន​ខ្លាច​ញញើ​តសមត្ថកិច្ចជំនាញបន្តិចសោះឡើយ ។

ប្រភពពីមន្ត្រីអត់លិតមួយចំនួនបានឲ្យដឹងថា មុននិងធ្វើសកម្មភាពដឹកជញ្ជូនឈើបានដោយរលូន និងជោគជ័យរបស់មេឈ្មួញ ហូ ជីវ៉ៃ ក៏ព្រោះតែលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីថ្មី បានបញ្ជារួចហើយថា បើមានស្ថាប័នណាផ្សេងៗចូលមកមូលដ្ឋានយើង ត្រូវសួរនាំ​​ឲ្យបានច្បាស់លាស់ អ្នកកាសែតជជុះ ទោះបីអាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវតែហៅមកសួរនាំ ខ្លះហួសបេសកម្ម គឺមិនឲ្យធ្វើសកម្មភាពអ្វីនៅក្នុងមូលដ្ឋានរបស់យើងបានឡើយ ។ នេះសបញ្ជាក់ឲ្យឃើញ ពីការឃុបឃិតគ្នាជាមួយមេឈ្មួញជើងខ្លាំង ហូ ជីវ៉ៃ បំផ្លាញទ្រព្យសម្បត្តិរបស់ជាតិ។

ដោយមើលឃើញពីការឃុបឃិតគ្នាកាប់បំផ្លាញ និងដឹកជញ្ជូនអនុផលព្រៃឈើ គ្មានអ្នកទប់ស្គាត់នោះ ទើប​​ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តរតនគិរី សូមសំណូមពរ ដល់ឯកឧត្តម នាឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ មានវិធានការ ស៊ើបអង្កេតលើមេឈ្មួញជើងខ្លាំង ដែលកំពុងតែកម្រើកឡើងវិញនេះផងទាន ។

ជុំវិញបញ្ហាខាងលើនេះដែរ អង្ភភាពយើងមិនអាចសុំការពន្យល់ណាមួយពីអភិបាលខេត្ត និង លោក ហូ ជីវ៉ៃ បានទេ ដោយទំនាក់នងទូរសព្ទនៅក្រៅតំបន់សេវា តែទោះយ៉ាងនេះក្តី អង្គភាពយើងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *