(ខេត្តរតនគីរី)៖រយះការកន្លងទៅថ្មីៗមកនេះ ក្រោយពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំលើផ្ទៃប្រទេស ក៏ដូចជាថ្នាក់ខេត្ត បានចុះប្រតិបត្តិការបង្ក្រាបការកាប់បំផ្លាញព្រៃឈើ យ៉ាងគក្រើក រហូតមានការចាប់ឃាត់ខ្លួនឧកញ៉ាក៏ល្បីឈ្មោះខាងកាប់បំផ្លាញ និងដឹកជញ្ជូនផលអនុផលព្រៃឈើ បានជាបន្តបន្ទាប់យកទៅញាត់គុក ដោយមិនមានកាយោគយល់ ទោះជាបានជូយផ្នែកមនុស្សជាច្រើនយ៉ាណាក្តី រីឯមេឈ្មួញធំៗមួយចំនួនពិសេសបុគ្គលឈ្មោះ ហូ ជីវ៉ៃ នេះតែម្តងបានរត់គេចខ្លួនបាត់មួយរយះ ក៏ស្រាប់តែពេលនេះបុគ្គល ហូ ជីវ៉ៃ បានចេញមុខសារជាថ្មី សហការកាងព័ត៌មានដោយ អ្នកកាសែតចាស់វស្សា ថោង តារាវុធ (កាសែត នគរសន្តិភាព) ស៊ីឈ្នួលដោះស្រាយ ទម្លាក់រឿងអ្នកសារព័ត៌មានជាច្រើនអង្គភាព បន្តបន្ទាប់គ្នា។
ការសហការនេះ លោក ហូ ជីវៃ ជាអ្នកបោះមេ ដោយដឹកជញ្ជូនផលអនុផលព្រៃឈើ ទៅលក់នៅឯក្រៅប្រទេសយ៉ាងគក្រឹកគក្រេងមិនខ្លាចញញើតនឹងច្បាប់ឡើយ សង្ស័យមានការត្រូវរ៉ូវគ្នាជាមួយជំនាញពាក់ព័ន្ធហើយមើលទៅ បានជាបុគ្គរូបនេះដឹកជញ្ជូនបានដោយរលូនបែបនេះ។
បុគ្គល ហូ ជីវ៉ៃ ត្រូវបានគេដឹងថា ជាមេឈ្មួញជើងចាស់ខាងកាប់បំផ្លាញ និងដឹកផលអនុផលសកម្មជាងគេ ហើយក្រោយពីបានសំរាកដឹកឈើខុសច្បាប់មួយដង្ហើមចង្រឹត ពេលនេះបានស្គាល់ចិត្តស្គាល់ថ្លើមកាន់តែខ្លាំងជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលទើបតែតែងតាំងថ្មី បើកភ្លើងខៀវឱ្យបុគ្គលរូបនេះ ដឹកជញ្ជូនឈើខុសច្បាប់សារជាថ្មី ចេញពីស្រុកអណ្ដូងមាស ស្រុកវើនសៃ ស្រុកកោះញែក ចេញទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ បានដោយរលូនគ្មានមន្ត្រីជំនាញណាហានក្អកឡើយ។
ប្រភពពីមន្ត្រីអត់លិតសុំមិនឲ្យបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា មុននិងធ្វើសកម្មភាព និងដឹកជញ្ជូនឈើរបស់មេឈ្មួញ ហូ ជីវ៉ៃ បានដោយរលូនក៏ព្រោះតែលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាអ្នកបញ្ជាឲ្យត្រួតពិនិត្យទៅលើស្ថាប័នណា ដែលចូលមកមូលដ្ឋានរបស់ខ្លួន ត្រូវសួរនាំអោយបានច្បាស់លាស់ ទោះបីកងកម្លាំងអាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវតែហៅមកសួរនាំ ព្រោះថាខ្លះហួសបេសកម្ម គឺមិនអោយធ្វើសកម្មភាពអ្វីនៅក្នុងមូលដ្ឋានបានឡើយ រីឯអ្នកកាសែតជជុះដូចគ្នាដែរ នេះសបញ្ជាក់ឲ្យឃើញថា ជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យមេឈ្មួញជើងខ្លាំងហូ ជីវ៉ៃ ដំណើការដោយរលូន និងសុវត្ថិភាព ក្នុងការដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះ។
ដោយមើលឃើញពីការដឹកជញ្ជូនផលអនុផលព្រៃឈើដូចគេហែកឋិន ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខេត្តរតនគិរី និងជនជាតិដើមភាគតិច បានសម្តែងការព្រួយបាររម្មជាខ្លាំងខ្លាចបាត់បង់នូវធនធានធម្មជាតិ ដែលមានអត្ថប្រយោជន៍ជាខ្លាំងសម្រាប់មនុស្ស សត្វ។ដូច្នេះពួកគាត់សំណូមពរទៅឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ ដាក់កម្លាំងជំនាញធ្វើការស៊ើបអង្កេតទៅលើបុគ្គល ហូ ជីវ៉ៃ ឲ្យបានស៊ីជម្រៅផងទាន!! ជៀសវាងមហាជនរិះគន់ថា ការបង្ក្រាប និងចាប់មិនស្មើភាពគ្នា បក្សពួកនិយម ហើយធ្វើតែមួយឆាវៗនូវពេលមានតែបទបញ្ជារបស់ថ្នាក់ដឹកនាំនោះ៕