ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ កំពុង​ស្វែងគំនិត​គ្នា ជាមួយ​ពលរដ្ឋ ពីរឿងរ៉ែមា​សនៅ​ភ្នំដូងព្រះ

ខេត្តបន្ទាយមានជ័យ៖ក្នុងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិជនពិការក្នុងភ្នំដូងព្រះ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងល្បីថា មានរ៉ែមាស​នោះ ក្នុងរយះ​ពេល៤​ថ្ងៃនេះ សមត្ថកិច្ច និងអាជ្ញាធរ កំពុងស្វែងគំ​និតដាក់គ្នាជា​មួយនិងប្រជាពលរដ្ឋ​ពីរឿងរ៉ែមាស​នៅភ្នំ​ដូង​ព្រះនេះ​ភាគីម្ខាងខាង​សមត្ថកិច្ច និងអាជ្ញាធរថា អាចមានគ្រោះថ្នា​ក់ដល់ជីវិត ភាគី​ម្ខាងប្រជាពល​រដ្ឋ​វិញថា រ៉ែមាសនេះ​អាចរកបានស្រួលហើយ​មានអ្នកចាំទិញ​អាចលក់បានលុយ​ទោះបីរករ៉ែ​មាស​នេះ លក់បានតំលៃតិចក្តីច្រើនក្តី​ក៏រកលុយបានស្រួលដែរ។

នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា​ក្រោយ​ពេលដែលទទួល​ព័ត៌មានថាមានប្រជាពល​រដ្ឋនាំគ្នាទៅរុករករ៉ែមាស នៅកន្លែងដីភ្នំដូងព្រះ​ដែលជាទីកន្លែងដី​បាក់យ៉ាងខ្លាំង​នោះកំពុងប្រឈម និងព្រួយបារម្មភ្នំបាក់សង្កត់ ដល់ប្រជាពលរដ្ឋ​ដែលចូលរុករករ៉ែមាសស្លាប់ ទើបអាជ្ញាធរ និងសមត្តកិច្ចបានចុះហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យចូល​រុករករ៉ែមាសនេះ។
លោកបានបញ្ជាក់ថា ការហាមឃាត់ប្រជាពលរដ្ឋ ​មិនឲ្យចូលរុករករ៉ែមាស់នោះ គឺ​មិន​ម៉ែន​ហាម​ឃាត់​ទុក​សម្រាប់​អាជ្ញាធរ​នោះទេ ដោយ​អាជ្ញាធរ​ជំនាញ​បាន​លើង​ខ្នងភ្នំ​ត្រង់ចំណុច​ដែលកាយ​ឃើញភ្នំ​ផ្នែកខាងលើ មានភាពប្រេះ​អាចបាក់ដីថ្មសង្កត់​មកលើប្រជាពលរដ្ឋ​នាំគ្នាទៅរុករករ៉ែមាស អាចភ្នំ​បាក់​ប្រឈមគ្រោះថ្នាក់គ្រប់ពេលទើប​អាជ្ញាធរ​ហាមឃាត់​។នៅជើងភ្នំ។​

លោក ហ៊ឹ​ល រ៉ា​យ៉ាបានបញ្ជាក់ទៀតថា ជាក់ស្តែងកាលពីថ្មីនេះ ភ្នំដូងព្រះនេះ មានដីនិងថ្មភ្នំបាក់ពី​លើភ្នំ ចុះមកក្រោមលាន់ដូចរន្ទះ ដូច្នេះបើបងប្អូនចូលរុករកមាស នៅម្តុំដីបាក់នោះអាចប្រឈម​គ្រោះ​ថ្នាក់ ដល់អាយុជីវិតគ្រប់ពេ​លទើបអាជ្ញាធរ​ត្រូវហាមឃាត់​មិនឲ្យប្រជាពលរដ្ឋ ចូលទៅរកព្រោះ​តាមការពិនិត្យ​ លោហ​ធាតុ​ដែល​ប្រជាពលរដ្ឋ ​រកឃើញ​យក​មកលក់នេះ​ដូចជាមិនម៉ែន​ជាមាសនោះទេ។

ក្រោយពេលអាជ្ញាធរ​មាន​សម​ត្ត​កិច្ច​ក្រុង​សិរីសោភ័ណ ​លោក​បាន​ទៅ​ហាមឃាត់​ឃើញ​មាន​ប្រជា​ពលរដ្ឋ​២០​ទៅ​៣០​នាក់​ចាស់​ក្មេង ​ដែលរ​កមាស​នោះ​ត្រូវ​ចេញពី​កន្លែង​ហាមឃាត់​ ក្រោយពេល​អាជ្ញាធរ ​និង​សម​ត្ត​កិច្ច​ទៅ​បាត់​បាននាំគ្នា​មករក​វិញ ​ប្រមាណ​ជាង​២០​នាក់​។
ដោយ​ពួកគាត់​និយាយថា​គាត់រកមាសនេះមានរយៈពេល៣ទៅ៤ថ្ងៃមកហើយ​រកឃើញរ៉ែ​មាសនេះ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​យកមករក​មុន​ថ្ងៃ ​អាជ្ញាធរ​ហាមឃាត់​មាន​អ្នក​មករក​ប្រមាណ​៣០​ទៅ​៤០​នាក់ ​ហើយ​ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ​មករក​ស្រាប់តែ​អាជ្ញាធរ និងសមត្ថកិច្ចធ្វើ​ការហាមឃាត់​ប្រជាពលរដ្ឋមិនឲ្យរុករក​មាសនេះទៅវិញ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​ ក្រោយពេលពួកគាត់រករ៉ែមាសក្នុង១ថ្ងៃ​អាច​រក​លក់ ​ឲ្យឈ្មួញមកទិញ​ម្នាក់លក់រ៉ែមាសបាន១គី​ឡី​ ក្រាម​តំលៃ​៥​ម៉ឺន​រៀល​អាច​រកលុយ​បាន​ម្នាក់​៥​ទៅ​៦​ម៉ឺន​រៀល​ ក្នុង​១​ថ្ងៃ​សម្រាប់​ដោះស្រាយ​ជី​វិភាព ​គ្រួសារផងដែរមិនខ្លាចប្រឈមនិងភ្នំបាក់សង្កត់ស្លាប់នោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *