ចិន ៖ ទិន្នន័យពីអាជ្ញាធរសុខភាពជាតិចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុសកូវិដ១៩ថ្មីចំនួន ២ ករណីបន្ថែមទៀតសម្រាប់ថ្ងៃម្សិលមិញ ដែលជាករណីនាំចូលពីក្រៅ និងមិនមានមនុស្សស្លាប់ថ្មទេ។ នេះបើយោងតាមប្រភពពី CNA។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាករណីទាំង២ត្រូវបានរាយការណ៍ថា ០១ករណីនៅទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀតចេញពីខេត្តក្វាងទុង (Guangdong)។
សរុបចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៨០ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៤៣៤នាក់បានជាសះស្បើយឡើងវិញ ខណៈ ២៤៦នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អាជ្ញាធរសុខាភិបាលជាតិបាននិយាយថា សរុបជារួមចំនួនករណីឆ្លងកូវិដ១៩ នៅទូទាំងប្រទេសចិន បានកើនឡើងដល់៨២.៨៨៥ នាក់ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺ ៤.៦៣៣ នាក់ដដែល៕