ព័ត៌មានអន្តរជាតិ

Trump ៖ វិបត្តិ​កូ​វិដ​១៩ គឺ​អាក្រក់​ជាង​ការវាយប្រហារ​របស់​ជ​ប៉ុន​នៅ Pearl Harbor

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (៦ ឧសភា​) ថា​ជំងឺ​រាតត្បាត​កូ​វិដ​១៩ សម្រាប់​សហរដ្ឋអាមេរិក​គឺ​អាក្រក់​ជាង Pearl Harbor និង មហា​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា​នោះ​ទៅទៀត​។ ហើយ​លោក Trump បាន​រិះគន់​ជាថ្មី​ចំពោះ​ប្រទេស​ចិន​ដោយ​និយាយថា​ការផ្ទុះ​ឡើង​គួរតែ​ត្រូវបាន​បញ្ឈប់​នៅ​ទីនោះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​លោក Trump បាន​និយាយថា ​ការផ្ទុះ​ឡើង​ពី​ជំងឺ​រាតត្បាត​សលក​នេះ​បានធ្វើឱ្យ​សហរដ្ឋអាមេរិក​ពិបាក​ជាង​កាលពី​ថ្ងៃទី៧ ខែធ្នូ ​ឆ្នាំ​១៩៤១ ដែលជា​ការទម្លាក់​គ្រាប់បែក​របស់​ជប៉ុន​នៅ​តំបន់ Pearl Harbor និង​មហា​ភេរវកម្ម​ដោយ​ពួ​កល់​កៃ​ដា​កាលពី​ថ្ងៃទី១១ ខែកញ្ញា ​ឆ្នាំ២០០១ លើ​ទីក្រុង​ញូវយ៉ក ​និង​វ៉ាស៊ីនតោន​។​

​លោក Trump បាន​ប្រាប់​អ្នកសារព័ត៌មាន​នានា នៅ​សេត​វិមាន​ថា «​នេះ​ជា​គឺជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត ដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​។ វា​អាក្រក់​ជាង​បញ្ហា Pearl Harbor និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ទៅទៀត​។​

​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ជ​ប៉ុន​ទៅលើ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​តំបន់ Pearl Harbor កាលពី​ថ្ងៃទី ៧ ខែធ្នូ​ឆ្នាំ​១៩៤១ នៅ​កោះ​ហា​វ៉ៃ​បាន​ទាក់ទាញ​សហរដ្ឋអាមេរិក​ចូលក្នុង​សង្គ្រាមលោកលើកទី ២ ។ មហា​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា​១១​បានសម្លាប់​មនុស្ស​ប្រមាណ​៣០០០ នាក់​ដែល​បង្កឱ្យមាន​សង្គ្រាម​នៅ​អាមេរិក​និង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​អ៊ីរ៉ាក់​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប្រទេស​ដទៃទៀត​។​

​ដោយឡែក​សម្រាប់​បញ្ហា​បង្កឡើង​ដោយ COVID-19 នេះ​វិញ​វា​បាន​ចម្លង​ដល់​ប្រជាជន​អាមេរិក ១,២៦៣,០៩២​នាក់ ក្នុងនោះ ៧៤,៧៩៩​នាក់​ស្លាប់ និង ២១២,៩៨១​ជាសះស្បើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែម្តង​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *