ព័ត៌មានជាតិ

ចិន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វិដ​១៩​ថ្មី​ចំនួន​១​ករណី​ប៉ុណ្ណោះ​

​ចិន ៖ ទិន្នន័យ​ពី​អាជ្ញាធរ​សុខភាព​ជាតិចិន​បានបង្ហាញ​ថា នៅ​ថ្ងៃ​សុក្រ​នេះ​​បានរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វិដ​១៩​ថ្មី​ចំនួន​១​ករណី​ប៉ុណ្ណោះ​កាលពី​ម្សិលមិញ ដែល​ធ្វើ​ករណី​ឆ្លង​មានការ​ធ្លាក់ចុះ​ពី​ពីរ​ថ្ងៃមុន​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មិនមាន​ករណី​នាំចូល​ថ្មី​ណាមួយ​ត្រូវបាន​កត់ត្រា​ទេ​កាលពី​ថ្ងៃទី ៧ ឧសភា​។​ដូច្នេះ​មានន័យថា​ករណី​នាំចូល​ពី​ក្រៅប្រទេស នៅត្រឹម​១,៦៨០​ករណី​ដដែល​ហើយ ដោយ​ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន ១,៤៣៤​នាក់​បានជា​សះស្បើយ​ឡើងវិញ ខណៈ២៤៦​នាក់​ផ្សេង​ទៀង​កំពុង​សម្រាក​ព្យាបាល នៅឯ​មន្ទីរពេទ្យ​នៅឡើយ ក្នុងនោះ ០៥​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។

អាជ្ញាធរ​សុខាភិបាល​ជាតិ​បាន​និយាយថា សរុប​ជារួម​ចំនួន​ករណី​ឆ្លង​កូ​វិដ​១៩ នៅ​ទូទាំងប្រទេស​ចិន បាន​កើន​ឡើងដល់ ៨២.៨៨៦ នាក់ ខណៈ​ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​គឺ ៤.៦៣៣ នាក់​ដដែល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *