ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ២០២០នេះបុណ្យ​សមុទ្រ​នៅតែ​បន្តធ្វើ​

ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កាលពី​ថ្មីៗ​នេះ​បានឱ្យ​ភ្លើង​ខៀវ​ទៅ​ក្រសួងទេសចរណ៍ ឱ្យ​បន្ត​ធ្វើបុណ្យ​សមុទ្រ​តទៅទៀត​បើទោះបី​ឆ្នាំ​២០២០​នេះ​កើត​មាននូវ​ជំងឺ​កូ​វីដ​១៩កក្រើក​មេឃ​កក្រើក​ដី​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​យ៉ាងធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​។​នេះ​បើតាម​លោក​តុ​ប សុភ័ក​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​និង​ជា​អនុ​រដ្ឋលេខា​ដែល​បាន​​ឱ្យដឹង​កាលពី​ថ្ងៃទី​៦ខែមិថុនា​ឆ្នាំ២០២០។​

លោក​ប្រាប់ថា​បុណ្យ​សមុទ្រ​លើក​នេះ​ជា​បុណ្យ​លើក​ទី​៩ជុំ​ទី​៣។​ដោយ​មិនទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅឡើយ​ទេ​នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ​។​តែ​ក្រសួងទេសចរណ៍​បានរៀបចំ​បង្កើត​គណៈកម្មកា​អន្តរក្រសួង​រួចរាល់​អស់ហើយ​។​លោ​កថា​ការជ្រើសរើស​ទីតាំង​យក​ឆ្នេរ​សម្រាប់ធ្វើ​ពិធីបុណ្យ​គឺ​យក​ចំណុច​ឆ្នេរ​អូរត្រេះ​។​

​អ្នកតាមដាន​ផ្នែក​វិស័យ​ទេសចរណ៍​មើលឃើញថា​បុណ្យ​សមុទ្រ​ឆ្នាំនេះ​លាយឡំ​ជាមួយនឹង​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ពិបាក​នឹងមាន​ការចូលរួម​ពី​ផ្នែក​ឯកជន​ដែលជា​ដៃគូ​រកស៊ី​លើ​វិស័យនេះ​។​ដោយសារតែ​រីក​រាលដាល​ជំងឺ​នេះ​ធ្វើឱ្យ​អ្នករកស៊ី​វិស័យនេះ​ស្ទើរ​ដួលរលំ​រាប់​ខែ​មកហើយ​។​

ទុន មូលនិធិ​ផ្ទាល់ខ្លួន ត្រូវ​ខាតបង់​អស់​ច្រើន​មកហើយ​។​ក៏ប៉ុន្តែ​បើ​បាន​ចូលរួម​ពី​ផ្នែក​ឯកជន​ណាមួយ​ក្នុង​វិស័យនេះ វា​ជា​សក្តានុពល​មួយ​បើក​បង្ហាញឱ្យឃើញ​ពី​ការការពារ​ខ្លួន​យកឈ្នះ​ទៅលើ​កូ​វីដ​19​កន្លងមក​។​

​ធ្វើឱ្យ​យើង​មានបទពិសោធន៍​តាមរ​យៈ​ជំងឺ​កូ​វីដ​១៩បាន​បង្រៀន​យើង​អោយ​ចេះ​នូវ​អ្វីដែល​ចន្លោះប្រហោង​។​មកដល់ពេលនេះ​មិនទាន់មាន​ផ្នែក​ឯកជន​ណា​អះអាងថា​នឹងចូលរួម​ឱ្យបាន​ពេញលេញ​ទៅក្នុង​កម្មវិធី​បុណ្យ​នេះ​នៅឡើយ​ទេ​។​បុណ្យ​សមុទ្រ​បើ​គ្មាន​ដៃគូរ​ឯកជន​ចូលរួម​ទេ​បុណ្យ​នោះ​នឹង​គ្មាន​ភាព​អា​ធឹ​កអាធ​ម៌​នោះឡើយ​។​ឆ្នាំទៅ​មិញ​បុណ្យ​សមុទ្រ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពត៕

    

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *