ព័ត៌មានសន្តិសុខសង្គម

​បុរស​វៀតណាម​ម្នាក់​ឆក់​ត្រី​តែ​ឆ្លង​ចរន្ត​ឆក់​ខ្លួនឯង​ស្លាប់​

​ភ្នំពេញ​៖​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ទៅ​ឆក់​ត្រី​តែ​ឆ្លង​ចរន្ត​បែ​ជា​ឆក់​ស្លាប់​ខ្លួនឯង​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​រោង​បូ​ប​ខ្សាច់​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលំ​ក្នុងភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​សព​ឈ្មោះ​ផាម​ទឹង​អាយុ​៥៥​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​។​មុន​ស្លាប់​ជនរងគ្រោះ​បាន​សម្រាក ហូបបាយ​លុះដល់​បាយ​រួចហើយ​គាត់​បាន​យក​សម្ភារ​យកទៅ​ឆក់​ត្រី​ឆ្លៀត​រក​ម្ហូប​ខ្លះ​។​លុះដល់​ម៉ោង​ធ្វើការ​មិនឃើញ​មក​អ្នក​រួមកា​ងារ​បាន​ដើររក​មើល​ក៏​ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់​ជាប់​និង​សម្ភារ​ឆក់​ត្រី​ស្លាប់​បាត់ទៅហើយ​៕​

    

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *