ព័ត៌មានជាតិ

WHO ៖ ជំងឺ​រាតត្បាត​កូ​វីដ​១៩ មិនទាន់​ចប់​ទេ ខណៈ​ករណី​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ករណី​ឆ្លង​កូ​វីដ​១៩​កំពុងមាន​ចំនួន​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ខណៈដែល​ជំងឺ​រាតត្បាត​សកល​នេះ​កាន់តែ​អាក្រក់​ទៅៗ​នៅ​ទូទាំង​ពិភពលោក និង​មិនទាន់​ឈានដល់​ចំណុចកំពូល​នៅ​អាមេរិក​កណ្ដាល​នៅឡើយ ដោយ​ជំរុញ​ដល់​បណ្ដា​ប្រទេស​ទាំងអស់​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​វីរុស​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​“​មាន​រយៈពេល​ជាង ៦​ខែ​ហើយ ដែល​បាន​ធ្លាក់ចូល​ក្នុងការ​រីក​រា​ល​ដាល​ជំងឺ​រាតត្បាត​សកល​នេះ ពេលនេះ​មិនមែនជា​ពេលវេលា​សម្រាប់​ប្រទេស​ណាមួយ ដែល​ត្រូវ​ដើរ​ចេញពី​យុទ្ធនាការ​នេះ​ទេ​“​។

​លោក​បាន​និយាយថា មាន​ករណី​ថ្មី​ជាង ១៣៦.០០០​នាក់​ត្រូវបាន​គេ​រាយការណ៍​ទូទាំង​ពិភពលោក​កាលពី​ថ្ងៃអាទិត្យ ដែល​ភាគច្រើន​កើតឡើង​តែមួយ​ថ្ងៃ​គត់​។ ជិត ៧៥ ភាគរយ​នៃ​ពួកគេ​ត្រូវបាន​រាយការណ៍​មកពី ១០ ប្រទេស​ដែល​ភាគច្រើន​នៅ​អាមេរិក​និង​អាស៊ី​ខាងត្បូង​។​

​ឆ្លើយតប​នឹង​សំណួរ​ស្តីពី​ប្រទេស​ចិន​អ្នកជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​លោក​វេជ្ជបណ្ឌិត Mike Ryan បាន​និយាយថា ការសិក្សា​លម្អិត​អំពី​ថា តើ​ជំងឺ​នេះ​រីក​រាលដាល​តាមរបៀប​ណា ដែល​ត្រូវ​ដោះស្រាយ​អាច​រង់ចាំ​សិន​ដោយ​បន្ថែមថា “​យើង​ត្រូវ​ផ្ដោតលើ​អ្វីដែល​យើង​កំពុង​ធ្វើ​នៅថ្ងៃនេះ ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​ខ្ពស់​ជា​លើក​ទី​ពីរ​ទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *