ព័ត៌មានជាតិ

សារលិខិ​តប្រ​មុខរដ្ឋាភិបាលកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥​នៃ​ទិវាពល​កម្មអន្តរជាតិ​ថ្ងៃទី១ខែឧសភា​ឆ្នាំ២០​២១

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ ២០២១។

ព័ត៌មានជាតិ

លទ្ធផល​នៃកា​រនាំចេញផលិត​ផល​កសិកម្មក្នុងរ​យៈ​ពេល៤ខែដើមឆ្នាំ២០២១សម្រេចបានជាង២,០៩ ពាន់លានដុល្លារអាមេរិកក្នុងដំ​ណា​ក់កាល​ដ៏លំបាកនៃ​ការរីករាល​ដាលជម្ងឺកូវី​ដ១​៩

លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១សម្រេចបានជាង២,០៩ ពាន់លានដុល្លារអាមេរិកក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវីដ១៩នៅកម្ពុជា ។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩មានទារកនិងកុមារ

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញជាលើកដំបូងនូវអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩មានទារកនិងកុមារផងរយៈពេល៤ថ្ងៃសរុប២៤៤នាក់ គឺពីថ្ងៃ២៥,២៦,២៧ដល់២៨ខែមេសាឆ្នាំ២០២១។ក្រោយផ្ទុះឡើងនូវករណីកូវីដ១៩ សហគមន៍ដែលរកឃើញមុនគេលើជនជាតិឥណ្ឌូនេស៊ី មុខរបបរអ្នកដើរទីផ្សារ(Marketing) ម្នាក់ស្នាក់នៅបុរីដួងច័ន្ទភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។ តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ បានបង្ហាញថា៖មានជនជាតិឥណ្ឌូនេស៊ី,ចិន,ថៃ និងភាគច្រើនខ្មែរដែលភាគច្រើនស្នាក់នៅរស់នៅក្នុងភូមិសាមគ្គីមានជ័យភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតនិងមួយចំនួនទៀតនៅភូមិ សង្កាត់និងឃុំឯទៀតក្នុងខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាតិ

អាជ្ញាធរ​​បិទ​ផ្សារសេរី​ស្ទោងក្រោយរកឃើញអ្នកលក់សាច់ជ្រូកម្នាក់ផ្ទុកកូវីដ១៩

កំពង់ធំ​៖អាជ្ញាធរខេត្ត​កំពង់ធំបានចេញ​សេចក្តីជូនដំណឹងដោយ​សម្រេច​បិទ​ផ្សារសេរី​ស្ទោង​ក្នុងភូមិ​កំពង់ក្តីឃុំ​កំពង់ចិនត្បូងក្រោយ​រកឃើញ​អាជីវករម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។​ មន្ត្រីខេត្ត​កំពង់ធំបានឱ្យដឹងថា៖អាជីវករ​ផ្សារសេរី​ស្ទោង ដែល​រកឃើញ​វិជ្ជមាន កូ​វីដ​១៩ មានឈ្មោះ ចេង គឹម​នៅ ប្រកបមុខរបរ​លក់​សាច់ជ្រូក។ដោយ​គាត់​បាន ជាប់​ពាក់ព័ន្ធ​ឈ្មោះ ស៊ា​ង គឹម​សាន អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែល​ត្រូវបាន​រដ្ឋបាល​ខេត្តសៀមរាប ផ្តល់ព័ត៌មាន​មក​ថា​វិជ្ជមាន​កូ​វីដ​១៩​។​ ​មន្ត្រីដដែលបានបន្តថា៖ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ឱ្យបានល្អ​ប្រសើរខេត្ត​សម្រេច បិទ​ផ្សារសេរី​ស្ទោងនេះ ជា​បណ្តោះអាសន្ន។ក្នុងនោះអាជ្ញាធរខេត្តសូម​អំពាវនាវ​ដល់​អ្នក ដែល​បាន​ចូលរួម បុណ្យសព​ម្តាយ​របស់​ឈ្មោះ ស៊ា​ង គឹម​សាន កាល​នៅ​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០២១កន្លងទៅ។ ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ចេង គឹម​នៅ រួសរាន់​ទៅ​ផ្តល់​សំណាក ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​១៩ នៅ​សាលាបឋមសិក្សា​ព្រះ​នាង​។ជាមួយគ្នានេះអាជ្ញាធរខេត្ត ក៏​អំពាវនាវ​ចំពោះ​បងប្អូន ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ ហើយ​មានការ​សង្ស័យ សូម​ពិនិត្យ តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ត្រូវ​សម្រាក នៅផ្ទះ​ដាច់​តែឯង​​៕​

ព័ត៌មានជាតិ

អ្នកលក់ដូរផ្សារមាត់ស្ទឹងជាង១០០នាក់សុំអាជ្ញាធរខេត្តបើកឡើងវិញបន្ទាប់ពីបិទ១៤ថ្ងៃរួចមក

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ក្រុមអាជីវករប្រមាណជាង១០០នាក់ដែលលក់ដូរផ្សារមាត់ស្ទឹងព្រែកត្នោតហៅផ្សារកញ្ច្រែងស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺបានស្នើសុំអាជ្ញាធរខេត្តបើកឡើងវិញ ។ទីតាំងផ្សារកញ្ច្រែងនេះត្រូវអាជ្ញាធរខេត្តបិទរយៈ១៤ថ្ងៃរួចមកហើយ។ ក្រុមអាជីវករបានឱ្យដឹងថា៖ផ្សារកញ្ច្រែងមាត់ស្ទឹងកាលពីថ្ងៃ១៤ខែមេសាឆ្នាំ២០២១ត្រូវអាជ្ញាធរបិទជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃដោយសារមានអ្នកជំងឺកូវីដ១៩ពីរនាក់ចូលទៅក្នុងផ្សារដើម្បីទិញម្ហូបអាហារ។ក្រោយពីបិទខ្ទប់ផ្សារនេះពួកគាត់ខានបានបង់លុយធនាគារណាមួយការហូបចុកប្រចាំថ្ងៃមានការខ្វះខាតទើបពួកគាត់នាំគ្នាទៅមុខសាលាខេត្តកំពង់ស្ពឺដើម្បីស្នើសុំពីអាជ្ញាធរខេត្តបើកផ្បារឡើងវិញ។   ចំណែកអាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំផ្សារសុវត្ថិភាពដែលមានទីតាំងនៅលើដីឡូតិ៍មួយជំនួសផ្សារកញ្ច្រែងមាត់ស្ទឹងព្រែតត្នោតក្នុងគោលបំណងថែរក្សាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងការពារសុខមាលភាពសាធារណជាពិសេសចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីត១៩ ។   អាជ្ញាធរខេត្តបានបន្តថា៖ចំពោះការលក់ដូរវិញមិនគិតថ្លៃភាស៊ីនិងប្រាក់ឈ្នួលសម្រាប់ថ្លៃទីតាំងឡើយ។ ដូច្នេះសូមបងប្អូនអាជីវករដែលធ្លាប់លក់ដូរក្នុងផ្សារកញ្ច្រែងមាត់ស្ទឹងនិងផ្សារមិនរៀបរយជុំវិញបរិវេណរវង្វង់មូល សូមទៅលក់ដូរនៅទីតាំងដែលអាជ្ញាធរខេត្តបានរៀបចំទុកជូន៕      

ព័ត៌មានជាតិ

មិនថាតំបន់​ក្រហម,លឿងទុំ,លឿង,​សំខាន់​បន្ត​វិធានការ​ទប់ស្កាត់និង​ការពារ​ជាប់​ជាប្រចាំ​

ភ្នំពេញ​៖ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ថ្មីៗនេះអាជ្ញាធរបាន​បែងចែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​បី​តំបន់ រួមមាន តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​។​ តំបន់​ក្រហម សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។ តំបន់​លឿងទុំ សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។ តំបន់​លឿង សំដៅ​ដល់​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​តំបន់​ក្រហម មាន ៩​សង្កាត់ ក្នុង ៥​ខណ្ឌ​។ តំបន់​លឿងទុំ មាន ៤១​សង្កាត់ នៅក្នុង​ខណ្ឌ​ទាំង ១៤ និង​តំបន់​លឿង មាន ៦៦​សង្កាត់ នៅក្នុង ១៣​ខណ្ឌលើកលែងតែ​ខណ្ឌមានជ័យ​។​   ​ក្នុង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ក៏បាន​កំណត់ថា វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ​ភូមិសាស្ត្រ​រាជធានី ភ្នំពេញ ដែលមាន​ការបែងចែក​តំបន់​ជា​បី​ពណ៌​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត សម្រាប់​រយៈពេល ៧​ថ្ងៃ​គិត​ចាប់ពី​ម៉ោង សូន្យ នា​ថ្ងៃទី​២៩ ខែមេសា រហូតដល់​ថ្ងៃទី​៥ ខែឧសភា ។ ការហាមឃាត់​សកម្មភាព​នានា នៅក្នុង​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ក៏បាន​កំណត់ នៅក្នុង​សេចក្តីសម្រេច​នេះ​ដោយ​ភ្ជាប់​នឹង​ផែនទី​ទីតាំង​ភូមិសាស្ត្រ តំបន់​និ​មួយៗ […]

ព័ត៌មានជាតិ

សងគំនុំចាស់បុរសម្នាក់កាប់ព្រះចៅអធិការវត្តរបួសដេរ៦០ថ្នេរនៅវត្តបក្សីចាំក្រុង

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញបានចុះចាប់ជនសង្ស័យម្នាក់ករណីទាញកាំបិតផ្គាក់កាប់ព្រះចៅអធិការវត្តបក្សីចាំក្រុងបណ្ដាលឱ្យរងរបួសធ្ងន់នៅពេលកំពុងសូត្រមន្ត។ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ លោក វរសេនីយ៍ត្រី នង សម្បត្តិ អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិ.ឃុំខាងលើ ។ចំណែកព្រះសង្ឃរងរបួសព្រះនាម ទេព្យ អូច ព្រះជន្មាយុ ៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុង ស្ថិតនៅភូមិ.ឃុំកើតហេតុ ។ លោក វរសេនីយ៍ត្រី អធិការរងបានបន្តថា៖ជនសង្ស័យ បានយកកាំបិតផ្គាក់កាប់ព្រះសង្ឃកាលពី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ពេលដែលព្រះសង្ឃរងគ្រោះនិងព្រះសង្ឃអង្គផ្សេងៗទៀតកំពុងសូត្រមន្ត នាថ្ងៃពេញបរមីវិសាខបូជាបណ្ដាលឱ្យចំបញ្ចិតបំពង់.ករ,ចំទ្រូងដល់ឃ្លៀកខាងស្ដាំដេរចំនួន៦០ថ្នេរ រួចយកកាំបិតទៅដាក់ក្នុងទឹកពាងទឹកនិងគេចខ្លួនមួយយប់ ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។ លោក អធិការរងបានឱ្យដឹងទៀតថា៖ករណីនេះជាការដោះស្រាយរឿងគំនុំចាស់ ព្រោះព្រះចៅអធិការវត្តធ្លាប់ចាប់ផ្សឹកជនសង្ស័យ ព្រោះសង្ស័យរូបនេះប្រើប្រាស់គ្រឿងញៀន កាលខ្លួននៅជាសង្ឃនាវត្តនេះ។បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕

ព័ត៌មានជាតិ

ជនប្រុសស្រី១៤នាក់ជិះរថយន្តទំនើប២គ្រឿងឆ្លងកាត់គោលដៅបិទខ្ទប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖សមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់ បិទខ្ទប់រាជធានីភ្នំពេញ បានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនិងមនុស្ស១៤នាក់ចិន១៣នាក់ និងអ្នកបើកបររជាខ្មែរម្នាក់។ករណីចាប់ខ្លួនជន១៤នាក់នេះធ្វើឡើងនៅគោលដៅរង្វង់មូលកាំភ្លើងគួចកាណុង គល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១។ ។ មន្ត្រីកម្លាំងចម្រុះប្រចាំគោលដៅបានឱ្យដឹងថា៖សមត្ថកិច្ចបានឃើញរថយន្តស៊េរីទំនើប២គ្រឿង បម្រុងបើកឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំ។រថយន្តទី១ម៉ាក អូឌីពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2AH-6216 បើកបដោយជនជាតិខ្មែរ រួមមានគ្នានៅក្នុងរថយន្តនោះ។ រីឯរថយន្តទី២ ម៉ាក Alpart ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BC-1606 បើកបរដោយជនជាតិចិននិងមានចិនរួមដំណើរក្នុងរថយន្តនោះ។ មន្ត្រីដដែលបានបន្តថា៖ពេលឃាត់សួរនាំឃើញថា៖ មិនមានឯកសាអនុញ្ញាតនិងមិនមានការចាំបាច់ ទើបសមត្ថកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើឱ្យឃាត់រថយន្តទាំង២គ្រឿង និងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។ ក្រោយពីការឃាត់សួរនាំបុរសខ្មែរ បានប្រាប់ទៅសមត្ថកិច្ចឱ្យដឹងថា៖ ខ្លួនបានជូនចិនទាំង១៣នាក់ មានប្រុសមានស្រីធ្វើដំណើរចេញពីម្តុំបឹងកេងកង គោលបំណងឆ្ពោះទៅខុនដូ ជ្រោយចង្វា កន្លែងក្រុមចិននេះស្នាក់នៅរួមទាំងខ្លួន មិនមានឯកសារ និងការអនុញ្ញាតទេ។ បន្ទាប់ពីឃាត់រថយន្តស៊េរីទំនើប២គ្រឿង និងមនុស្ស១៤នាក់ រួមមានខ្មែរម្នាក់រួចមកដោយមិនមានឯកសារ និងមិនមានលិខិតអនុញ្ញាតឱ្យចេញចូលរាជធានីភ្នំពេញ ជាពិសេសតំបន់បិទខ្ទប់ក៏បញ្ជូនខ្លួនចិនទាំង១៣នាក់ រួមអ្នកបើករថយន្តខ្មែរម្នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំ អនុវត្តបន្តទៅតាមនីតិវិធី៕

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ក្មេងទំនើង៤នាក់ផាកពិន័យម្នាក់២លានរៀលករណីប្រមូលម្តុំជួបជុំល្មើសបំរាម

ភ្នំពេញ៖នគរបាលប៉ុស្តិ៍គោកឃ្លាងបានចាប់ក្មេងទំនើងចំនួន៤នាក់និងផាកពិន័យក្នុងម្នាក់ ២លានរៀល ករណីល្មើសវិធានការសុខាភិបាល ដោយប្រមូលម្តុំជួបជុំគ្នាតាមទីសាធារណ: តាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីរសៀលនៅថ្ងៃទី២៦​ខែមេសា​ ឆ្នាំ២០២១។ មន្ត្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា៖ជនសង្ស័យទាំង៤នាក់ឈ្មោះ រតន:​ បញ្ញារ័ត្ន នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ឈ្មោះ ង៉ែត ពិសិដ្ឋ អាយុ២១ឆ្នាំលក់សម្ភារពេទ្យ ស្នាក់នៅបន្ទប់ជួលសង្កាត់កាកាប១មានសារធាតុញៀនឈ្មោះ ជៀស ពិសិដ្ឋអាយុ២៤ឆ្នាំ ដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅ សង្កាត់ទឹកថ្លា ឈ្មោះ លឹម ចាន់លិអាយុ២១ឆ្នាំកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនល្មើសត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ព័ត៌មានជាតិ

នគរបាលចាប់ជនសង្ស័យ១៤នាក់ដែលជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាម

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន១៤នាក់ករណីជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាមនៅផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។   មន្ត្រីនគរបាលបានឱ្យដឹងថា៖ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះចាប់មនុស្សចំនួន​ ១៤នាក់​ ដែលជួបជុំលេងល្បែង​ ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល​ ។បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់​ ទៅធ្វើតេស្តកូវីដ-១៩​ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ។ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ​ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់​ ៕