ព័ត៌មានជាតិ

សម្តេចតេជោថា រដ្ឋមន្ត្រី​ដណ្តើម​សិទ្ធិ​តែងតាំង​រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញ្ញារីទ្ធ បាន​សរសេរ​បញ្ជាក់​នៅ​លើ​បណ្តាញ ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា «​តាមច្បាប់គឺ​នាយករដ្ឋមន្ត្រី​ជា​អ្នក​តែងតាំង​រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តែ​សិទ្ធិ​នេះ​គឺ​រដ្ឋមន្ត្រី​ដណ្តើម​យកទៅ​ចាត់ចែង​អស់ហើយ តែ​ខ្ញុំ​ចេះតែចុះហត្ថលេខា​ជូនទៅ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​៧ កុម្ភៈ ២០២០»​។​ ​តាម​សំណេរ​ខាងលើនេះ​គេ​អាច​យល់ថា លោក ខៀវ កាញារីទ្ធ បាន​ដកស្រង់​សំដី​របស់ សម្តេច ហ៊ុន សែន ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ចំពោះមុខ​រដ្ឋមន្ត្រី​ដែល​បាន​ចូលរួម​ប្រជុំ៕

ព័ត៌មានជាតិ

ស្លាប់​៣​នាក់​ និង​របួសធ្ងន់៤​នាក់ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ​មន្ត្រី​ពន្ធនាគារ​ខេត្ត បើកឡាន បុក​ឡាន​ដឹក​ទំនិញ

ខេត្តព្រៃវែង៖ពិតជារន្ធត់ខ្លាំងណាស់ខ្លាំងណាស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃ​វែង បើករថយន្ត​កូរ៉ូឡា១​គ្រឿង បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពេញទំហឹង​ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា បណ្តាល​ឲ្យ​មនុស្ស៣​នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង៤​នាក់​ទៀត​រងរបួស​ធ្ងន់។​​ ករណីនេះបានកើតកាលពី​រសៀលថ្ងៃទី៤ ខែកុម្ភៈនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ម្ទ​រ ខេត្តព្រៃវែង​។​ ​ បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​គេបានឃើញរថយន្ត​កូរ៉ូឡា១​គ្រឿង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក់​លេខ ភ្នំពេញ 2E-6156 បើកបរ​ដោយ​ឈ្មោះ ម៉ៅ សៅ អាយុ​៣៨​ឆ្មាំ មុខរបរ​បំរើការ​ងារ​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃ​វែង មាន​អ្នករួមដំណើរចំនួន៦​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​បើក​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-7722 បើក​មកពី​ទិស​ខាង​ខាង​លិចទៅ​កើត (​ប​ញ្ជ្រា​ស​គ្នា​) ពេញទំហឹង​តែម្តង បណ្តាល​ភាគី​ខាង​រថយន្ត​កូរ៉ូ​ឡា​មាន​គ្នា៧​នាក់ ទាំង​អ្នកបើករ​ថយន្ត​បាន​ស្លាប់ និង​រងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ​។​ ​ ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ បាន​រត់​គេចខ្លួនបាត់។ចំណែកសពសមត្ថកិច្ចប្រ​គល់​ឱ្យក្រុមគ្រួសារសាច់ញាតដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពត ដង្ហែពានជ័យលាភី ទីក្រុងទេសចរណ៍ស្អាត​អាស៊ាន ក្នុងក្រុ​ងយ៉ា​ង​អធិក​អធមបំផុត

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធាន​មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ ២៦០០នាក់ នា​ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ​កុម្ភៈឆ្នាំ២០២០ បាន​ដង្ហែពានរង្វាន់ជ័យ​លាភីទីក្រុង​ទេសចរណ៍​ស្អាតអាស៊ានក្នុងក្រុ​ងកំពតយ៉ា​ង​អធិក​អធមបំផុត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ និងឯកឧត្តម ជឹង ផល្លា បានដឹក​នាំប្រតិភូខេត្តកំពត ចូលរួមទទួល​ពានរង្វាន់ជ័យលាភីទេសចរណ៍​ទីក្រុងស្អាតអាស៊ាន នៅរដ្ឋ​ធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូន បន្ទាប់​ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុងទេសចរណ៍ស្អាត។ នេះជាកិត្តិយសដ៏ឧត្តុង្គ​ឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ក៏ដូចជាព​លរដ្ឋ​ទូទាំ​ងខេត្តដែលក្រុងកំពតត្រូវបានទទួលស្គាល់ជាទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។កន្លងម​កក្រុងកំពត​បានទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយ […]

ព័ត៌មានជាតិ

ឯកឧត្តមប​ណ្ឌិត ជាម ច័ន្ទសោ​ភ័ណ ណែនាំ​ដល់សិស្សានុសិ​ស្ស ត្រូវខិ​តខំរៀនសូត្រ ពង្រឹង​ចំណេះ​ដឹង​ជំនាញរបស់​ខ្លួនបាន​ឲ្យរឹ​ងមាំ

ខេត្តត្បូងឃ្មុំ​៖ដោ​យសារប្រទេ​សជាតិមានសុខ​សន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍រីកចម្រើ​ន​យ៉ាង​ឆាប់រហ័ស ស្ថិត​ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និងត្រឹមត្រូវពី​សំណាក់​សម្តេច​តេជោហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា ដែលទាមទារ​អ្នកមា​នសមត្ថ​ភាពចេះ​ពិតប្រាកដនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគ​ណៈអភិបាលខេត្តត្បុងឃ្មុំ បានណែនាំឱ្យសិស្សានុសិស្ស​ទាំងអស់​ត្រូវខិតខំរៀ​នសូត្រ ពង្រឹងចំណេះ​ដឹងជំនាញរបស់ខ្លួន​ឱ្យរឹងមាំ ព្រោះ​ថាទីផ្សារការងា​របច្ចុប្បន្ន មានកា​រប្រកួតប្រជែងខ្លាំង ដែល​ទាមទារក្មួយៗ ត្រូវមានសមត្ថ​ភាព​មាន​ចំណេះដឹង មានជំនាញ និងមា​នប​ទពិសោធន៍ច្បាស់លាស់ ជាពិសេសភាសានិងកុំព្យូទ័រ ក្នុង​ការ​ស្វែងរកការងារ​បានតាម​សេច​ក្តីប្រាថ្នា ដែលជាប្រកួត​ប្រជែងចាប់យកឳកាសការងារ បន្ទាប់​ពីការប្រកួត​ប្រជែងនៅ​ថ្នាក់វិទ្យា​ល័យ និងមហាវិទ្យាល័យ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បុងឃ្មុំ ថ្លែងបែបនេះ​ក្នុងពិ​ធីបញ្ចុះ​បឋម​សិលា និងបើកការដ្ឋានសាងសង់អគារ​សិក្សាថ្មីចំនួន២ខ្នង ៤ជាន់ ស្មើនឹង៥៦បន្ទប់ និង​ហេដ្ឋារចនាសម្ព័ន្ធនានា នៃវិទ្យាល័យហ៊ុនសែន តំបែរ កាលពី​ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​មា​នការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង​មន្ត្រីគ្រប់​លំដាប់ថ្នាក់​នៃ​សាលាស្រុកតំបែរ ព្រមទាំង​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងវិស្វកម្ម ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករផងដែរ។ ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចែកជូនថវិការ​ដល់​លោកគ្រូអ្ន​កគ្រូ គ្រូពេទ្យ ក្រុមកាយរិទ្ធ យុវជនកា​កបាទក្រហម […]

ព័ត៌មានជាតិ

ក្រសួង​រកឃើញ​ករណី​បើក ប្រាក់​បៀវត្ស​លើស​ ជាង៧​ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០១៩

ភ្នំពេញ ៖ ក្រសួង​មុខងារសាធារណៈ បានប្រកាសថា ក្រសួង​បាន​រកឃើញ​ករណី​បើក បៀវត្ស​លើស​ចំនួន ៧,១៩៨,១៣៥,៥១៤​រៀល ប៉ុន្តែ​ប្រាក់​ទាំងនេះ​ត្រូវបាន​បង្វែរ​ចូល ទៅក្នុង​រតនាគារ​វិញ​។ ការរកឃើញ​នោះ​គឺ​ក្នុងពេល​ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​វិស័យ​មុខងារ សាធារណៈ​ពេញ​មួយឆ្នាំ​២០១៩ ​តួលេខ​នៃ​ករណី​បើក​បៀវត្ស​លើស​នោះ​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​មុខងារ សាធារណៈ ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​ ​យោងតាម​របាយការណ៍​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រសួង​បាន​គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សរុប ២១៨,៤៨២​នាក់ (​ស្ត្រី ៨៨,៧០៣​នាក់​) ស្នើ​នឹង ៤០.៦១% ក្នុងនោះ​ថ្នាក់ជាតិ​ចំនួន ៤៥,៥៩៩​នាក់ (​ស្ត្រី ១២,៩៨១​នាក់​) និង​ថ្នាក់ក្រោម​ជាតិ​ចំនួន ១៧២,៨៨៣​នាក់ (​ស្ត្រី ៧៥,៧៤៩​នាក់៕

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីបញ្ជាក់ថា បេសកកម្មកាទូតនៅកម្ពុជាដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ភ្នំពេញ ៖ លោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថាបេសកកម្មការទូតរបស់លោកនៅកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។ ក្នុងការចូលជួបសម្តែងការ ជាមួយសម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប៉ាទ្រីក មើហ្វី បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដោយជាសារស្ថាប័នកំពូលនេះ ជាតំណាងឱ្យប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា កម្ពុជា និងសហរដ្ឋអាមេរិកមានចំណុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទាំងបី ចែកដាច់ពីគ្នា។ លោក ប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថា កម្ពុជា និងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើនជាមួយគ្នារួចមកហើយ។ នៅឆ្នា២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទាំងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរ ចំពោះលោក ប៉ាទ្រីក […]

ព័ត៌មានជាតិ

សម្តេចសខេងស្នើឱ្យបណ្តាអង្គការសង្គម ស៊ីវិលក្នុងស្រុកទាំង​អស់បង្ហាញព័ត៌​មាន ពិតជុំវិញប​ញ្ហាប្រឈមនានា

សម្តេចសខេងនាយករដ្ឋមន្ត្រីស្ដីទីក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤នៅព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃបានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលក្នុងស្រុកទាំងអស់បង្ហាញព័ត៌មានពិតជុំវិញបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារក៏ដូចជាបញ្ហា​ដែលបណ្តាអង្គការទាំងនោះរកឃើញដើម្បីងាយស្រួលឱ្យខាងរាជរដ្ឋាភិបាលងាយស្រួលក្នុងការដោះស្រាយ។ សម្តេចស ខេង បានមានប្រសាសន៍ថា ក្នុងករណីនេះ​ដែលបញ្ហា​ទាំង​នោះមិនត្រូវបានបង្ហាញឱ្យច្បាស់ណាស់នោះទេ មន្រ្តីរាជរដ្ឋាភិបាលពិបាកក្នុងការដោះ​ស្រាយ​ដោយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ សម្តេចបញ្ជាក់ថា ករណីខ្លះ​មានការបំផ្ទុះនូវការលើកឡើងថាមានការកើតឡើងបញ្ហាច្រើនករណីដែលអាជ្ញាធរធ្វើការគាបសង្កត់គំរាមកំហែងជាដើមនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចចង់ឱ្យមានការ​ផ្តល់​ព័ត៌មានជាក់លាក់ ហើយក្នុងករណីដែលអនុវត្តន៍ផ្ទុយពីនេះគឺមានន័យថាអ្នកទាំងនោះ​បំផ្លោងព័ត៌មានពីព្រោះថាពួកគេមិនបានបញ្ជូន នូវបញ្ហាប្រឈមដែលពួកគេលើកឡើងដើម្បីឱ្យខាងមន្រ្តីរាជរដ្ឋាភិបាលបានដឹងនិងធ្វើការដោះស្រាយ។ សម្តេចបានបន្តថា មន្រ្តីរាជរដ្ឋាភិបាលមានរបៀបរបបធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ​តាមវេទិកាសាធារណៈដោយធ្វើការបូកសរុបនូវបញ្ហាប្រឈមនានានៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ។ សម្តេចក៏បានណែនាំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលយ៉ាងយូរ០៦ខែម្តងត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមនៅមូលដ្ឋាន។ សម្តេចបានបន្ថែមថាបញ្ហាអ្វីខ្លះដែលបានដោះស្រាយនៅក្នុងរយៈពេល០៦ខែ ហើយបញ្ហាអ្វីខ្លះដែលបានកើតមាន​ក្នុងរយៈពេល០៦ខែដើម្បីធ្វើការដោះស្រាយបន្តទៀត។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) កាល​ពី​ពេល​កន្លង​ទៅ​នេះ ថា​កម្ពុជា​មាន​ការ​រឹត​ត្បិត​សិទ្ធិ​ប្រជា​ពលរដ្ឋ ក្នុង​ការ​តវ៉ា​ផ្សេងៗ​កាល​ពី​ឆ្នាំ​កន្លង​ទៅ សម្តេចស ខេង នាយក​រដ្ឋ​មន្ត្រី​ស្ដីទី បាន​ច្រាន​ចោល និង​ថា​ប្រហែល​ជា​ព័ត៌​មាន​មិន​ពិត​។ ការ​បញ្ជាក់​របស់​សម្តេចស ខេង ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់ វេទិការ​ស្ដី​ពី​ភាព​ជា​ដៃ​គូ​រវាង រាជ​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រសួង​មហា​ផ្ទៃ។ ជាមួយ​គ្នា​នេះសម្តេចស ខេង ស្នើ​ឲ្យ​លើក​បញ្ហា​ដែល​បាន​ចោទ​ឡើង ដាក់​លើ​តុ​ជជែក​គ្នា ដើម្បី​ដោះ​ស្រាយ​រួម​៕

ព័ត៌មានជាតិ

រដ្ឋ​បាលខេត្តកំពត បើកកិច្ច​ប្រជុំស្ដីពីការដោះស្រាយ វាស់​វែងដីដោះដូរ ទីតាំងវាយកូនហ្គោល របស់​ក្រុម​ហ៊ុន​សុខា​​អូតែល​ តាម​ខ្លឹម​សារ​អនុក្រឹត្យ​លេខ១៦៧​ អនក្រ.បក

ខេត្តកំពត៖នាព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ​ឆ្នាំ២០២០ ឯកឧត្ត​ម ជាវ តាយ​អភិបាល​ នៃគណៈអ​ភិបាល​ខេត្ត ឯ​កឧត្តម​ សូត យា អនុរដ្ឋលេខា​ធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រជុំ ស្ដីពី​កា​រដោះ​ស្រាយក្នុងការវា​ស់​វែងដីដោះ​ដូរទីតាំង​វាយកូនហ្គោល របស់​ក្រុម​ហ៊ុន​សុខា​​អូតែល​តាម​ខ្លឹម​សារ​អនុក្រឹត្យ​លេខ១៦៧​អនក្រ.បក​ចុះថ្លៃ​ទី១០​ខែតុលា ឆ្នាំ​២​០១៧។ កិច្ច​ប្រជុំ​នេះ បានធ្វើឡើងនៅសាលាខេត្ត ដែមានសមាសភាពចូលរួមពីអភិបាល​រង​ខេត្តទទួលបន្ទុក ថ្នាក់​ដឹកនាំមន្ទីរបរិស្ថានខេត្ត មន្ទីរ​រៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ខេត្ត អាជ្ញាធរឃុំនិងស្រុក​ទឹក​ឈូ រួមនឹងតំណាងក្រុម​ហ៊ុន​សុខាអូតែល​ ដែលជាមន្ត្រី និងតំណាង​ពាក់ព័ន្ធ​ចូលរួមដោះស្រាយ សរុប​១០នាក់។​ មានប្រសាស​ន៍​ក្នុងកិច្ច​ប្រជុំនេះ ឯកឧត្ត​ម​ ជាវ តាយ​ អភិបាល​ខេត្ត បានណែនាំដល់មន្ត្រី និង​អាជ្ញាធ​ររួម និងតំណាងក្រុម​ហ៊ុន ត្រូវធ្វើយ៉ាងណាត្រូវ​រួមសហការគ្នាជំរុញ​ដោះស្រាយកា​រងារនេះរួមគ្នា​អោយបានបញ្ចប់​ឆាប់រហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ ផ្នែកទៅតាមនីតិវិធីច្បាប់​៕

ព័ត៌មានជាតិ

រដ្ឋ​បាល​ខេត្តបាល​ខេត្តស្វាយរៀង ទទួលម៉ាសការ​ពារសុខភាព ឧបត្ថម្ភពីប្រធានស​ភា​ពាណិ​ជ្ជក​ម្ម​ខេត្ត ចំនួន៨​០០០ម៉ាស​​

ខេត្តស្វាយរៀង​៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯក​ស័ក ព.ស២៥៦៣ ​ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បាន​អញ្ញាត​ឲ្យលោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង និងសហការី ចូលជួបសម្តែងការគួសម និងឧ​បត្ថម្ភម៉ាស់​ការពារសុខ​ភាពចំនួន៨០០០ម៉ាស​ជូនដល់ឯកឧត្តម​អភិបាលខេត្តស្វា​យរៀង។ ឯកឧត្តម ម៉ែន​ វិបុល អភិបាលខេត្តបា​នមានប្រសាសន៍ថា ស្របពេលដែលជម្ងឺ​កូរ៉ូណាប្រភេទថ្មី​ កំ​ពុងរី​ករាល​ទៅលើប្រទេសមួយចំនួននាពេល​ថ្មីៗនេះ ខេត្តស្វាយរៀង ក៏បាន​ត្រៀមនូវវិធា​នការរួច​ហើយ ដោយ​សហការជាមួយក្រ​សួងសុខាភិបាល ក្នុងការបង្កាទប់ស្កាត់ នៃការឆ្លងនៃ​ជម្ងឺនេះ ដូចជា ការបំពាក់នូវ ម៉ាស្គែននៅតា​មច្រកទ្វាអន្តរជាតិសំខាន់ៗ របស់ខេត្តស្វាយរៀង។ ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូម​អរគុណ​ចំពោះលោកប្រធាន​សភាពាណិជ្ជកម្មខេត្ត​ដែល​បាន​ឧបត្ថម្ភនូវម៉ាស ការពារសុខភាពនៅថ្ងៃនេះ ហើយម៉ាសទាំងអស់នេះ រដ្ឋបាលខេត្ត នឹងយកទៅ​ធ្វើការចែកជូនបន្ត សម្រាប់ការពារសុខភាព​ និងបង្ការការចម្លងពីវីរុសកូរ៉ូណា​ ប្រភេទថ្មីដែលកំពុង​មានការព្រួយបារ​ម្ភនាពេលបច្ចុប្បន្ន ហើយម៉ាស​ទាំងនេះ​រដ្ឋបាលខេត្តនឹង​ចែកនៅតាមគ្រឹះ​ស្ថានសិ​ក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏ដូច​ជាប្រជាពលរដ្ឋ​នៅតាមទីសាធារណៈ​ប្រើប្រាស់ឲ្យបាន​គ្រប់​គ្នាក្នុងគោល​បំណងរួម ដើម្បីរក្សាការពារសុខមាលភាពរបស់ពួកគាត់៕

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ កំពុង​ស្វែងគំនិត​គ្នា ជាមួយ​ពលរដ្ឋ ពីរឿងរ៉ែមា​សនៅ​ភ្នំដូងព្រះ

ខេត្តបន្ទាយមានជ័យ៖ក្នុងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិជនពិការក្នុងភ្នំដូងព្រះ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងល្បីថា មានរ៉ែមាស​នោះ ក្នុងរយះ​ពេល៤​ថ្ងៃនេះ សមត្ថកិច្ច និងអាជ្ញាធរ កំពុងស្វែងគំ​និតដាក់គ្នាជា​មួយនិងប្រជាពលរដ្ឋ​ពីរឿងរ៉ែមាស​នៅភ្នំ​ដូង​ព្រះនេះ​ភាគីម្ខាងខាង​សមត្ថកិច្ច និងអាជ្ញាធរថា អាចមានគ្រោះថ្នា​ក់ដល់ជីវិត ភាគី​ម្ខាងប្រជាពល​រដ្ឋ​វិញថា រ៉ែមាសនេះ​អាចរកបានស្រួលហើយ​មានអ្នកចាំទិញ​អាចលក់បានលុយ​ទោះបីរករ៉ែ​មាស​នេះ លក់បានតំលៃតិចក្តីច្រើនក្តី​ក៏រកលុយបានស្រួលដែរ។ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា​ក្រោយ​ពេលដែលទទួល​ព័ត៌មានថាមានប្រជាពល​រដ្ឋនាំគ្នាទៅរុករករ៉ែមាស នៅកន្លែងដីភ្នំដូងព្រះ​ដែលជាទីកន្លែងដី​បាក់យ៉ាងខ្លាំង​នោះកំពុងប្រឈម និងព្រួយបារម្មភ្នំបាក់សង្កត់ ដល់ប្រជាពលរដ្ឋ​ដែលចូលរុករករ៉ែមាសស្លាប់ ទើបអាជ្ញាធរ និងសមត្តកិច្ចបានចុះហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យចូល​រុករករ៉ែមាសនេះ។ លោកបានបញ្ជាក់ថា ការហាមឃាត់ប្រជាពលរដ្ឋ ​មិនឲ្យចូលរុករករ៉ែមាស់នោះ គឺ​មិន​ម៉ែន​ហាម​ឃាត់​ទុក​សម្រាប់​អាជ្ញាធរ​នោះទេ ដោយ​អាជ្ញាធរ​ជំនាញ​បាន​លើង​ខ្នងភ្នំ​ត្រង់ចំណុច​ដែលកាយ​ឃើញភ្នំ​ផ្នែកខាងលើ មានភាពប្រេះ​អាចបាក់ដីថ្មសង្កត់​មកលើប្រជាពលរដ្ឋ​នាំគ្នាទៅរុករករ៉ែមាស អាចភ្នំ​បាក់​ប្រឈមគ្រោះថ្នាក់គ្រប់ពេលទើប​អាជ្ញាធរ​ហាមឃាត់​។នៅជើងភ្នំ។​ លោក ហ៊ឹ​ល រ៉ា​យ៉ាបានបញ្ជាក់ទៀតថា ជាក់ស្តែងកាលពីថ្មីនេះ ភ្នំដូងព្រះនេះ មានដីនិងថ្មភ្នំបាក់ពី​លើភ្នំ ចុះមកក្រោមលាន់ដូចរន្ទះ ដូច្នេះបើបងប្អូនចូលរុករកមាស នៅម្តុំដីបាក់នោះអាចប្រឈម​គ្រោះ​ថ្នាក់ ដល់អាយុជីវិតគ្រប់ពេ​លទើបអាជ្ញាធរ​ត្រូវហាមឃាត់​មិនឲ្យប្រជាពលរដ្ឋ ចូលទៅរកព្រោះ​តាមការពិនិត្យ​ លោហ​ធាតុ​ដែល​ប្រជាពលរដ្ឋ ​រកឃើញ​យក​មកលក់នេះ​ដូចជាមិនម៉ែន​ជាមាសនោះទេ។ ក្រោយពេលអាជ្ញាធរ​មាន​សម​ត្ត​កិច្ច​ក្រុង​សិរីសោភ័ណ ​លោក​បាន​ទៅ​ហាមឃាត់​ឃើញ​មាន​ប្រជា​ពលរដ្ឋ​២០​ទៅ​៣០​នាក់​ចាស់​ក្មេង ​ដែលរ​កមាស​នោះ​ត្រូវ​ចេញពី​កន្លែង​ហាមឃាត់​ ក្រោយពេល​អាជ្ញាធរ ​និង​សម​ត្ត​កិច្ច​ទៅ​បាត់​បាននាំគ្នា​មករក​វិញ ​ប្រមាណ​ជាង​២០​នាក់​។ ដោយ​ពួកគាត់​និយាយថា​គាត់រកមាសនេះមានរយៈពេល៣ទៅ៤ថ្ងៃមកហើយ​រកឃើញរ៉ែ​មាសនេះ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​យកមករក​មុន​ថ្ងៃ […]