ព័ត៌មានជាតិ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំនួន​៥ ត្រូវបានយោធា​មី​យ៉ាន់​ម៉ា​ដកហូត​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ផ្សាយ

មី​យ៉ាន់​ម៉ា ៖ យោធា​មី​យ៉ាន់​ម៉ា​និយាយថា ខ្លួន​កំពុង​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំនួន ៥ នៅក្នុង​ការប៉ុនប៉ង​ដើម្បី​បំបិទមាត់​ពួកគេ ស្របពេល​មានការ​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​កាលពី​ខែ​មុន។​

​យោធា​បានប្រកាស​ការដកហូត​នេះ​តាមរយៈ​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ចន្ទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង ៥ បាន​រាយការណ៍​លើ​ការតវ៉ា​ដែល​មិន​ឈប់ឈរ​ជាពិសេស​តាមរយៈ​អ៊ីនធឺណិត។​

​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង៥នេះ​នឹង​លែង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។​

​សូមជម្រាបថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៥ ដែល​យោធា​មី​យ៉ាន់​ម៉ា​ដកហូត​អាជ្ញាប័ណ្ណ​នោះ​រួមមាន គេហទំព័រ Myanmar Now, សារព័ត៌មាន Khit Thit, វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ភូមា (DVB), ទូរទស្សន៍ Mizzima និង​សារព័ត៌មាន 7 Day ខណៈដែល​ទូរទស្សន៍ Mizzima និង​សារព័ត៌មាន7 Day គឺជា​សាខា​របស់​វិទ្យុ VOA៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *