ព័ត៌មានជាតិ

រូបភាព​ដែលមើល​ទៅធ្វើអោយអារម្មណ៍រំភើ​បផងក្តុកក្តួល​ផង

លោកហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកបានបង្ហោះនូវរូបភាពគួរឲ្យក្តុកក្តួល អាណិតពន់ពេកទៅលើកុមារតូចដែលមានជំងឺកូវីដ-១៩។ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ។លោកបានថ្លែងយ៉ាងដូច្នេះថារូបភាពដែលមើលទៅធ្វើអោយអារម្មណ៍រំភើបផង ក្តុកក្តួលផង។
លោកបន្តថាជំងឺកូវីដ-១៩មិនយោគយល់ដល់ក្មេងឬចាស់ទេវាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ទោះជាយ៉ាងណាក៏សូមអបអរសាទរដល់ក្មួយទាំងពីរដែលបានជាសះស្បើយនិងសូមអរគុណដល់ក្រុមគ្រូពេទ្យនិងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *