ព័ត៌មានជាតិ

លោកស្រីយក់ សម្បត្តិបញ្ជាក់ថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ស​​ម្រាប់ស្រោចនៅ​តំ​បន់ក្រហមភ្នំពេញ​និងកណ្តាល

លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលផ្តល់កិច្ចសម្ភាស​ដល់អ្នកសារព័ត៌មាន​ នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញនៅក្នុងឱកាស​ទទួលវ៉ាក់សាំង​ Sinovac​ ចំនួន៥០ម៉ឺនដូស​ នៅព្រឹកថ្ងៃអង្គារនេះថ្លែងថា​ចំពោះមុខ​ប្រទេស​កម្ពុជា​មានវ៉ាក់សាំង​គ្រប់គ្រាន់​ក្នុងការផ្តល់​ជូនប្រជាពលរដ្ឋ​នៅតំបន់ក្រហមនៃរាជធានីភ្នំពេញនិងខេត្តកណ្តាលហើយវ៉ាក់សាំងនឹងបន្តមកដល់កម្ពុជា​ជាបន្តបន្ទាប់នៅថ្ងៃទី១៦​និងថ្ងៃទី២៣​ខែឧសភាខាងមុខ​។លោកស្រីយក់សម្បត្តិបញ្ជាក់របស់ក្រុមហ៊ុនSinovac​ ក៏ដូចជាការសម្របសម្រួលរបស់ស្ថានទូតចិនប្រចាំកម្ពុជានោះគឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងនឹងមកដល់ចំនួន១លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះកម្ពុជានឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីស្រោចទៅលើតំបន់ក្រហមតំបន់ដែលមានហានិភ័យខ្ពស់ ជាពិសេសរាជធានីភ្នំពេញនិងខេត្តកណ្ដាល។លោកស្រីឱ្យដឹងដែរថាក្រោមការសម្រេចបន្ទាន់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកាលពីម្សិលមិញយើងកំពុងធ្វើការបញ្ជាទិញវ៉ាក់សាំងទៅក្រុមហ៊ុន Sinovac​ បន្ថែមចំនួន៥លានដូសទៀត។ដូច្នេះជាសរុបទៅផែនការលទ្ធកម្មរបស់យើងគឺឡើងទៅដល់២៦លានដូសសម្រាប់ចាក់ជូនប្រជាជន១៣លាននាក់។វ៉ាក់សាំងSinovac៥០ម៉ឺនដូសដែលដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ហើយដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ក្នុងនោះរួមមាន ទិញលើកទី១ ចំនួន១លាន៥សែនដូសដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ និងទិញលើកទី២ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១។ បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លាន៥សែនដូសរួចមកហើយ ដែលក្នុងនោះរួមមាន វ៉ាក់សាំងSinopharmជំនួយរបស់រដ្ឋាភិបាលចិន ១លាន៧សែនដូស វ៉ាក់សាំងSinovac​ដែលជាការបញ្ជាទិញពីប្រទេសចិន២លាន៥សែនដូស(បូកជាមួយនឹងវ៉ាក់សាំងSinovac​មកដល់ថ្ងៃនេះ)និងវ៉ាក់សាំងAstraZeneca៣២៤០០០ដូសជាជំនួយរបស់Covacតាមរយៈអង្គការសុខភាពពិភពលោកផងដែរ។យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនមន្រ្តីរាជការប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសបានចំនួន១លាន៨សែននាក់ហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *