ព័ត៌មានជាតិ

២៤ម៉ោង អាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ជាង៣៤,១៩៦នាក់ និងស្លាប់១៣៣១នាក់

បរទេស ៖ សហរដ្ឋអាមេរិកដែលជាកំពូលប្រទេសលើលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ១ផងមានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន១៣៣១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់ ៨៤៥២នាក់ ខណៈករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន៣៤,១៩៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង៣១១,៣៥៧ករណីនៅក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ។

ចំណែកចំនួនករណីឆ្លង COVID-19 សរុបនៅលើពិភពលោកបានកើនឡើងដល់ ១,២០១,៧៦៧ករណី ក្នុងនោះអ្នកបាត់បង់ជីវិតមានសរុប ៦៤,៧១០នាក់ និងជាសះស្បើយឡើងវិញមាន ២៤៦,៤៩៦នាក់ នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២០៦ ទូទាំងសកលលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *