ដោយពិនិត្យឃើញពីការខ្វះខាតខាងជីវភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សារិទ្ធ អភិបាល នៃគណ:អភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អោក បូឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ រួមជាមួយអាជ្ញាធរភូមិ ឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកប្រធានមណ្ឌលសុខភាព បានអញ្ជើញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ទៅចែកជូនដល់គ្រួសារក្រីក្រចំនួន០៦គ្រួសារនៅភូមិត្របែងថ្មី ភូមិផ្អាវ និងភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ដោយមួយគ្រួសារៗទទួលបាន អង្ករ០១បេ មី ទឹកត្រី ទឹកស៊ីអី ត្រីខ និង ថវិកាមួយគ្រួសារៗទទួលបាន ៣០ ០០០ រៀល ដោយឡែកមួយគ្រួសារទទួលបានថវិកា ១០០ ០០០ រៀល។ នៅថ្ងៃដដែលនេះ ក្រុមយុវជនគណបក្សស្រុក និង គណបក្សឃុំនាងទើត បាននាំយកអំណោយ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ និង សប្បុរសជននានា ទៅជូនពលករ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងវត្តរោង ឃុំនាងទើត ចំនួន ១២ នាក់ ក្នុងមួយនាក់ទទួលបាន អង្ក១០គីឡូក្រាម ទឹកសុទ្ធ១យួរ និងគ្រឿងឧភោគបរិភោគមួយចំនួនទៀត៕
Related Articles
សមាគមន៍អតីតយុទ្ធកម្ពុជាខេត្តចុះសួរសុខទុក្ខនិងជូនអំណោយអតីតយុទ្ធជនចំនួន៣គ្រួសារ
Posted on Author admin
ព្រះវិហារ៖កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ឧត្តមស […]
កន្លងមកមានកម្មករ-កម្មការិនី ក្នុងរោងចក្រមួយចំនួនតូចបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយយកបានយកវត្ថុវិភាគសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ-១៩
Posted on Author admin
តាមការណែនាំរបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺក […]
មនុស្ស៥នាក់បានសង្គ្រោះជីវិតករណីទូកនេសាទសមុទ្រពីរគ្រឿងបានលិច
Posted on Author admin
ខេត្តព្រះសីហនុ៖ទូកពីរគ្រឿង(អូសគ្នា)ត្រូវរលក […]