ព័ត៌មានជាតិ

​ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​រលំ​ដើមឈើ​សង្កត់​រថយន្ត​ស៊េរី​នើ​ប​១​គ្រឿង

​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​​មាន​ហេតុការណ៍​គ្រោះធម្មជាតិ​មួយ​បាន​កើតឡើង​ដោយ​មេឃ​ភ្លៀង​ជាមួយ​ខ្យល់​បក់​ខ្លាំងៗ​បណ្ដាលឱ្យ​ដើម​ក្ងោក​ធំ​មួយ​ដើម​រលំ​សង្កត់​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​កំពុង​ឈប់​ស្តុ​ប​សន្ធរម៉ុក​។​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ម្ពុ​ជា​ក្រោម​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ខណ្ឌទួលគោក​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គឺមាន​មេឃ​ភ្លៀង​ធ្លាក់​រួម​និង​ខ្យល់​បោកបក់​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​ដើម​ក្ងោក​ធំ​មួយ​ដើម​រលើង​ទាំង​ឬ​ស​បាក់​សង្កត់​រថយន្ត​ម៉ាក់​Mazda​មួយគ្រឿង​ពណ៌​ស​ពាក់​លេខ​ភ្នំពេញ​2AC5776​។

​រថយន្ត​អ្នកធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម​កំពុង​ឈប់​ស្ទុប​ក្រហម​បណ្ដាលឱ្យ​ខូចខាត​ផ្នែក​ដំបូល​និង​កំណាត់​ក្រោយ​ទាំងស្រុង​តែ​មិន​បង្កឱ្យមាន​មនុស្ស​រងរបួស​នោះទេ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មានការ​ណី​បាក់​ដើម​ក្ងោក​នៅ​ចំណុចកើតហេតុ​និង​សង្កត់​ទៅលើ​រថយន្ត​១​គ្រឿង​ផង​នោះអាជ្ញាធរ​មូលដ្ឋាន​នៃ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​ចុះទៅ​ជួយ​សម្រួល​ចរាចរណ៍ និង​កាត់​ដើមឈើ​យកចេញ​ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ថែមទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *