ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យឈើល្មើសច្បាប់ដែលក្រុមហ៊ុន TSMW ឯក ធ្វើការដេញថ្លៃសម្រាប់កែច្នៃប្រើប្រាស់ក្នុងស្រុក

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងមន្រ្តីជំនាញបានអញ្ជើញចុះពិនិត្យមើលឈើល្មើសច្បាប់ នៅក្រុមហ៊ុន ផេស៊ីហ្វិកហ្រេ្គនយ៉ញស្តុកខមភេនីលីមីតធីត ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលក្រុមហ៊ុន T S M Wឯក ធ្វើការដេញថ្លៃ សម្រាប់កែឆ្នៃប្រើប្រាស់ក្នុងស្រុក។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ចំពោះឈើល្មើសច្បាប់ ដែលគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ចុះបង្រ្កាប នៅភូមិសាស្រ្តស្រុកកោះញែក នាពេលកន្លងមក ត្រូវបានក្រុមហ៊ុន TSMW ឯក ធ្វើការដេញថ្លៃ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានបង់ពន្ធជូនរដ្ឋ ដើម្បីយកឈើទាំងនោះ ធ្វើការកែឆ្នៃប្រើប្រាស់ក្នុងស្រុក។

ជាមួយគ្នានោះលោកក៏បានជំរុញដល់ក្រុមហ៊ុន ត្រូវធ្វើការកែច្នៃ និងដឹកជញ្ចូនឈើល្មើសច្បាប់ទាំងនេះ ឱ្យបានរួចរាល់ក្នុងរយៈពេល ៥ខែ ជាពិសេស ត្រូវអនុវត្តតាមបញ្ជីរបស់គណកម្មការជាតិ។ បន្ថែមលើសនេះ លោក អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការជាមួយក្រុមហ៊ុន ដើម្បីបង្ករលក្ខណៈងាយស្រួល ក្នុងការដឹកជញ្ចូនឈើតាមគោលដៅដែលបានចុះបញ្ជី យកទៅកែឆ្នៃប្រើប្រាស់តាមគោលការណ៍ដែលបានកំណត់។ ហើយកងកម្លាំង ក៏ដូចជាមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការត្រួតពិនិត្យតាំងពីការដឹកជញ្ចូន និងការចេញលិខិតPCជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *