ព័ត៌មានជាតិ

​ជនជាតិ​ឥណ្ឌា​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​

ភ្នំពេញ​៖​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ជាន់​ទី​១​ភូមិ​ព្រៃ​ព្រីង​ត្បូង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០ ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​សាកសព​មានឈ្មោះ​ZOTEROBINSONSONGMUANLIAN​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ឥណ្ឌា​។​មុខរបរ​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ខេត្តសៀមរាប​ស្នាក់នៅ​បន្ទប់​ជួល​ចំណុច​ខាងលើ​ជាង​១​ខែ​មកហើយ ។​

​តាម​ពលរដ្ឋ​ស្នាក់នៅ​ក្បែរ​ខាង​បានឱ្យដឹងថា ជនរងគ្រោះ ធ្លាប់​វះកាត់​បេះដូង ច្រើនលើក​មកហើយ កើត​ជំងឺលើសឈាម​ផង​ហើយ​រាល់ថ្ងៃ​ចូលចិត្ត​ផឹកស្រា​។​មុន​ភ្ញាក់ផ្អើល​មិនឃើញ​ជនរងគ្រោះ​ចេញ​ក្រៅ​ហាត់ប្រាណ​ដូច​សព្វដង​ទេ​។​លុះ​ពេល​ដែលមាន​ស្ត្រី​ម្នាក់​ដើរ​ទៅរក​ប្រមូល​ចានឆ្នាំង​ប្រទះឃើញ​ដេក​ហៅ​មិន​ឆ្លើយ​ប្រាប់​ម្ចាស់ផ្ទះ​មក​ហៅ​ពិនិត្យមើល​ជាក់ស្តែង​ឃើញ​ស្លាប់​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង ៕​

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *