តាកែវ៖សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានឃាត់ចាប់ខ្លួនលោក ឈុនសុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវនិងបក្ខពួកម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជុំវិញបញ្ហានេះលោកវរសេនីយ៍ឯកម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យបានឱ្យដឹងថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ ថា លោកពុំទាន់បានដឹងរឿងនេះនៅឡើយទេ ។