ព័ត៌មានជាតិ

​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បំពាក់​ឋានន្តរ​ស​ក្កិ​យោធិន​៣៩​នាក់​

ស្ទឹងត្រែង​៖​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​មាន​បំពាក់​ឋានន្តរ​ស័ក្ក​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សរុប​ចំនួន​៣៩​នាក់​។​ពិធី​នេះ​ក្រោម​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង​វ៉ានឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​នៅក្នុង​នោះ​ថ្នាក់​វរៈសេនីយ៍ទោ​២​នាក់​ថ្នាក់​វរៈសេនីយ៍ត្រី​៩​នាក់​ថ្នាក់​អនុសេនីយ៍ឯក​៥​នាក់​អនុសេនីយ៍ត្រី​១០​នាក់​នាយចំណង់​១​នាក់​និង​ព្រិ​ន​បាល​ឯក​ចំនួន​១២​នាក់​។​

​លោក​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​និយាយថា​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សោកស្តាយ​ផងដែរ​ដោយ​យោធិន​នៅ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​ខ្លះ​មាន​ជំងឺ​និង​ខ្លះ​ត្រូវ​បាត់​បងជីវិត​។​

បើទោះបីជា​បែបនេះ​សកម្មភាព​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​កងរាជអាវុធហត្ថ​យើង​ដែល​បាន​បំបែកសំណុំរឿង​ធំៗ​បង្ក្រាប​គ្រឿងញៀន​ប្រតិបត្តិ​ការបង្ក្រាប​។​បទល្មើស​ចោរលួច​ឆ្លងខេត្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ​។​

លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើ​ទៅ​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារៈកិច្ច​ទួ​នាទី​របស់ខ្លួន​អោយ​កាន់តែ​ប្រសើរ​ជាង​នេះ​បន្តទៀត​ដើម្បី​ធានារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ថែមទៀត​៕

   

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *