ព័ត៌មានជាតិ

​​ផ្សព្វផ្សាយ​ពី​អនាម័យ​ចំណីអាហារ​បង្ការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩

បន្ទាយមានជ័យ​៖​ក្រុមការងារ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក )​ក្រុម​កាយ​រិ​ទ្ធ​ក្រុមយុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ក្រុង​/​ខេត្ត​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។

​ដឹកនាំ​ដោយ​ក្រុមគ្រូពេទ្យ​៣​នាក់​មន្ត្រី​មន្ទីរ​នានា​និង​សាលាខេត្ត​រាប់សិប​នាក់​បាន​ចុះផ្សាយ​និង​ចែក​លិខិត​៣៣៥/២០​សជណ​របស់​រដ្ឋបាល​ខេត្ត​ជូន​និង​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដែល​បើក​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន អ្នកលក់ដូរ​តាម​ផ្ទះ តាម​ក្នុង​ផ្សារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​។​

​លោក​មួន​យុគ​សាន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ង​ទី​៥​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​កិច្ច​គាំទ្រ​ពី​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​។​លោក​និង​យុវជន​នៃ​ក្រុមចម្រុះ​និង​គ្រូពេទ្យ​បានចេញ​ទៅ​បំពេញការងារ​ដូចខាងលើ​ជាមួយ​៖
១.​ម្ចាស់​អាជីវកម្ម​ភោ​ជនី​ដ្ឋា​ន​និង​អាហា​រដ្ឋា​ន​ទាំងអស់​នៅ​ខេត្តបន្ទាយមានជ័យ​តម្រូវ​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​២.​ត្រូវ​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល​ឬ​ជែ​ល​សម្រាប់​លាងដៃ​នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល​។​ត្រូវ​ចាត់​បុគ្គលិក​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំងអស់​មុននឹង​អនុញ្ញាតឱ្យ​ចូលក្នុង​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​។​

៣.​ត្រូវ​រក្សា​គម្លាត​សង្គម​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​៤.​អ្នកលក់​ត្រូវ​អនាម័យ ពាក់​ម៉ាស់ ថង់​ឬ​ស្រោមដៃ ចាប់​ចំណីអាហារ​ឱ្យ​ភ្ញៀវ​បាន​ត្រឹមត្រូវ​។​លោក​បាន​បន្តថា ៖ ក្រុម​មការ​ងារ​បាន​ចែកជា​៤​ក្រុម ដោយបាន​បំពេញការងារ​ដូចជា ៖​ក្រុម​១៖​ចុះ​តាម​ផ្សារ​សិរីសោភ័ណ ,​ផ្សារ​ហ៊ុយ​ឡេង​បេនឡាន​តាម​ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​គោលដៅ​ក្បាលស្ពាន​មន្ទីរ​សុខាភិបាល​ខេត្ត ។​

ក្រុម​២ ៖ ចុះ​តាម​បណ្តោយ​ផ្លូវ​ទៅ​ប៉ោយប៉ែត​ភោជនីយដ្ឋាន​ផ្កាយព្រឹក ផ្សារ​អូ​អំបិល និង​អាហារ​ដ្ឋា​ន គោលដៅ​ដល់​សកលវិទ្យា​មានជ័យ​។​ក្រុម​៣៖​ចុះ​តាម​បណ្តោយ​ផ្លូវ​ទៅ​សៀមរាប​គោលដៅ​ដល់​ភោជនីយដ្ឋាន​បឹង​ឈូក​។​និង​ក្រុម​៤៖​ចុះ​តាម​ផ្លូវជាតិ​៥៦​ផ្សារ​ចម្ការ​គរ​គោលដៅ​សាលាក្រុង​សិរីសោភ័ណ​។ នៅតាម​គោលដៅ​ក្រុម​និ​មួយៗ​បាន​លើក​ពី​ពាក្យ​គន្លឹះ​ក្នុងការ​ផ្សព្វផ្សាយ​រួមមាន​”​កុំ​ភ្លេច​,​កុំ​ហ៊ាន​,​កុំ​បំពាន​,​កុំ​ប្រហែស​,​កុំ​មើលងាយ​កូ​វីដ​១៩​មិន​ទៅណា​ទេ​នៅក្បែរ​អ្នកជា​និច្ច​”៕

   

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *